Skip to content
Arsenal ទិញខ្សែការពារម្នាក់ពី Lille
    ទំព័រដើម  »  កីឡាអន្តរជាតិ

Arsenal ទិញខ្សែការពារម្នាក់ពី Lille

Arsenal បានសម្រេចការផ្ទេរខ្សែការពារប្រេស៊ីល Gabriel Magalhaes ពី Lille ក្នុងតម្លៃ ២៦ លានអឺរ៉ូ (២៣.១៤ លានផោន) លើកិច្ចសន្យារយៈពេលវែង ។

កីឡាករវ័យ ២២ឆ្នាំដែលជាខ្សែការពារស្លាបឆ្វេងបានបង្ហាញខ្លួន ៣៤ លើកពីគ្រប់កម្មវិធីសម្រាប់ Lille នៅរដូវកាលមុន ខណៈពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ នៅ Ligue 1។

លោក Edu ប្រធានបច្ចេកទេស Arsenal បាននិយាយថា “គេគឺជាកីឡាករដែលយើងបានសិក្សាអស់មួយរយៈ ហើយគេក៏កំពុងមានតម្រូវការពីក្លិបជាច្រើន។ Gabriel គឺជាកីឡាករដែលមានគុណភាពខ្ពស់គ្រូបង្វឹកកំពុងទន្ទឹងរង់ចាំដើម្បីបញ្ចូលគេក្នុងក្រុម” ។

ចំណែកលោក Mikel Arteta អ្នកចាត់ការ Arsenal បាននិយាយថា“ យើងស្វាគមន៍ Gabriel មក Arsenal។ គេជាកីឡាករប្រកបដោយគុណភាពដែលអាចជួយឲ្យយើងកាន់តែប្រសើរ។”