Skip to content
ការងារដំបូងរបស់អតីតខ្សែប្រយុទ្ធ Man UTD ត្រូវបានបញ្ចប់ទាំងហ្មងសៅ
    ទំព័រដើម  »  កីឡាអន្តរជាតិ

ការងារដំបូងរបស់អតីតខ្សែប្រយុទ្ធ Man UTD ត្រូវបានបញ្ចប់ទាំងហ្មងសៅ

ការងារលើកទីពីររបស់លោក Kevin Keegan ក្នុងនាមជាអ្នកចាត់ការ Newcastle, ពេលវេលារបស់លោក Diego Maradona ជាគ្រូបង្គោលអាហ្សង់ទីនសុទ្ធតែបញ្ចប់ដោយលទ្ធផលមិនល្អ។

មានឧទាហរណ៍ជាច្រើនទៀតហើយ Diego Forlan គឺជាអ្នកចុងក្រោយដែលចូលរួមក្នុងបញ្ជីនេះ។

Forlan វ័យ៤១ឆ្នាំទទួលបានជោគជ័យគួរកត់សម្គាល់ក្នុងនាមជាកីឡាករដែលមានទាំងជើងឯក Premier League និង FA Cup ជាមួយក្រុម Manchester United។

នៅចុងអាជីពជាកីឡាករ គេបានចូលរួមជាមួយ Penarol នៅស្រុកកំណើតឯក្រុង Montevideo ហើយបានរួមចំណែកឈ្នះលីគកំពូលអ៊ុយរុយហ្គាយនៅរដូវកាល ២០១៥-១៦ ។

ផ្ទុយទៅវិញ ក្នុងនាមជាគ្រូបង្គោលក្លិបដដែល បែរជាបានលទ្ធផលសោះ។ ត្រូវបានតែងតាំងជាគ្រូបង្គោលនៅខែធ្នូ ២០២០ Forlan បានចាកចេញពីតួនាទីជាគ្រូបង្គោលក្លិប Penarol ក្រោយឈ្នះត្រឹម ៤ លើកក្នុងចំណោម ១១ ប្រកួត៕