អ្នកចាំទី Dean Henderson អះអាងថា នឹងដាក់សម្ពាធលើរៀមច្បង David de Gea ក្នុងតួនាទីអ្នកចាំទីដៃទីមួយនៅ Manchester United ។
Henderson វ័យ២៣ឆ្នាំដែលបង្ហាញភាពលេចធ្លោពេលលេងលក្ខខណ្ឌខ្ចីនៅ Sheffield United ពីររដូវកាលចុងក្រោយ បានបន្តកុងត្រា Old Trafford ដល់ឆ្នាំ ២០២៥ ។
De Gea គឺជាជម្រើសដំបូងតាំងពីឆ្នាំ ២០១១ តែភាពរអាក់រអួលពេលចាប់បាល់មួយរយៈចុងក្រោយបង្ហាញថា គេស្ថិតក្នុងការឃ្លាំមើលយ៉ាងខ្លាំង។
Henderson បាននិយាយថា “៖ វាជាអ្វីដែលខ្ញុំតែងតែចង់បាន ហើយវាក៏កាន់តែកៀកដែរ ដូច្នេះខ្ញុំនឹងមិនចុះចាញ់ឡើយ។ ខ្ញុំគោរពដល់ David ។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់។ ជាកម្លាំងចិត្តជំរុញខ្ញុំឲ្យមានអាជីពដូចគាត់ដែរ ដូច្នេះខ្ញុំនឹងព្យាយាមដើម្បីកៅអីជម្រើសដំបូង។”
Henderson បានចូលរួមជាមួយថ្នាលបិសាចក្រហមនៅអាយុ១៤ឆ្នាំ និងទទួលបានការហៅចូលជម្រើសជាតិអង់គ្លេសលើកដំបូងនៅខែតុលាឆ្នាំ ២០១៩៕