នាពេលថ្មីៗនេះមានលេចឮដំណឹងពីការទាក់ទងអ្នកចាំទីជម្រើសជាតិថៃ Kawin Thamasatchanan ដោយក្លិប Port FC នៃក្របខណ្ឌ Thai League 1។
ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ អ្នកស្រី Nualphan Lamsam ប្រធានក្លិប Port FC បញ្ជាក់លើទំព័រ Facebook ក្លិបថា ពិតជាបានដាក់សំណើទៅកាន់អ្នកចាំទីវ័យ៣០ឆ្នាំខាងលើមែន តែមិនបានឈានដល់កិច្ចព្រមព្រៀងឡើយ។ អ្នកស្រីបង្ហើបថា Kawin នៅដឹងគុណដល់ Muangthong United ដូច្នេះគេទំនងវិលទៅក្លិបចាស់នេះវិញ។
គួរដឹងដែរថា Kawin បានចាកចេញពី Muangthong United ទៅចូលរួមជាមួយក្លិប OH Leuven របស់បែលហ្ស៊ិក នៅឆ្នាំ២០១៨ មុនត្រូវបាន Consadole Sapporo នៃក្របខណ្ឌ J-League 1 ជប៉ុនខ្ចីនៅដើមឆ្នាំ២០២០ រហូតដល់ខែធ្នូ៕