សាលាឧទ្ធរណ៍ក្រុងមីឡាន (Milan Court of Appeal) បានតម្កល់សេចក្ដីសម្រេចដាក់ពន្ធនាគារ៩ឆ្នាំលើអតីតខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Robinho។
អតីតសមាជិក Santos, Real Madrid, Man City, AC Milan, Guangzhou Evergrande, Atletico Mineiro, Sivasspor និង Istanbul Basaksehir វ័យ៣៧ឆ្នាំ ត្រូវបានតុលាការអ៊ីតាលីផ្ដន្ទាទោសកាលពីខែធ្នូឆ្នាំ២០២០ ចំពោះការចូលរួមរបស់គេក្នុងអំពើរំលោភជាក្រុមមួយលើនារីវ័យ២៣ឆ្នាំម្នាក់នៅថ្ងៃខួបកំណើតរបស់នាងដែលធ្វើនៅ La Repubblica ក្នុងឆ្នាំ២០១៣ និងត្រូវបានរកឃើញពិរុទ្ធភាពក្នុងឆ្នាំ២០១៧។
តុលាការបានរកឃើញថា Robinho បានមើលងាយមើលថោកនិងធ្វើឱ្យអាម៉ាស់មុខយ៉ាងឃោឃៅលើនារីរូបនោះ។
Robinho មានពេល៤៥ថ្ងៃដើម្បីប្ដឹងតវ៉ាទៅតុលាការកំពូលអ៊ីតាលី។
សូមជម្រាបថា Robinho រងការផ្ដន្ទាទោសរួមជាមួយមិត្តភ័ក្ដិរបស់គេម្នាក់ទៀតឈ្មោះ Ricardo Falco៕