អាត អូនតូច៖ ការបង្ហាញខ្លួនលើកដំបូងក្នុងលីគកំពូលកម្ពុជាពិតជាលំបាកខ្លាំង

Vireak Mai
51 មើល
0 នាទីអាន
- Advertisement -

ភ្នំពេញ៖ អាត អូនទូច ខ្សែបម្រើក្លិបបាល់ទាត់ខេត្តព្រៃវែងសប្បាយចិត្តខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួនលើកដំបូងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា និងរកបាន២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៦-០ លើក្រុមភ្ញៀវសូលទីឡូអង្គរកាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

អូនតូចប្រាប់តាមទូរសព្វមកអេអិមអេស្ពតថា «ខ្ញុំសប្បាយចិត្តដែលបានជួយក្រុមទទួលបាន ៣ពិន្ទុ និងសប្បាយចិត្តដែលបានលេងប្រកួតដំបូងហើយរកបាន២គ្រាប់ទៀត។ ដោយសារតែខ្ញុំមិនធ្លាប់បានលេងលីគកំពូលកម្ពុជាទេ នេះជាការលេងដំបូងរបស់ខ្ញុំហើយក៏រកបានគ្រាប់បាល់ថែមទៀត ជាការពិតការលេងនៅលីគកំពូលវាពិតជាលំបាកខ្លាំងណាស់»។

ខាងក្រោមនេះជាវីដេអូសម្ភាសន៍របស់ក្រុមការងារអេអិមអេសស្ពតជាមួយកីឡាករ អាត អូនតូច៖

Follow:
លោក ម៉ៃ វីរៈ បានប្រលូកនៅតាមស្ថាប័នសារព័ត៌មានធំៗជាច្រើន នៅក្នុងប្រទេសកម្ពុជា។ លោកមានទំនាក់ទំនងយ៉ាងល្អជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕