ពានរង្វាន់ស្បែកជើងមាសទ្វីបអឺរ៉ុបគឺសម្រាប់ផ្ដល់ជូនកីឡាករដែលរកបានពិន្ទុច្រើនជាងគេតាមរយៈចំនួនគ្រាប់បាល់ដែលពួកគេរកបានសម្រាប់ក្លិបនៅក្នុងលីគកំពូលក្នុងទ្វីបអឺរ៉ុប។ ការផ្ដល់ពិន្ទុចំពោះគ្រាប់បាល់ដែលកីឡាកររកបានក៏អាស្រ័យលើកម្រិតប្រកួតប្រជែងនៃលីគដែលពួកគេលេងផងដែរ មិនមែនមានន័យថាឱ្យតែមានចំនួនគ្រាប់បាល់ច្រើនជាងគេ គឺដឹងតែឈ្នះស្បែកជើងមាសអឺរ៉ុបនោះទេ។ ក្នុងរដូវកាល២០២០-២១នេះ ខ្សែប្រយុទ្ធឆ្នើមវ័យ៣២ឆ្នាំដែលលេងក្នុងក្របខណ្ឌ Bundesliga រកបានគ្រាប់បាល់ច្រើនជាង Lionel Messi ក្នុងក្របខណ្ឌ La Liga និង Cristiano Ronaldo ក្នុងក្របខណ្ឌ Serie A ដាច់តែម្ដង។ AMS Sports សូមបង្ហាញជូនកីឡាករ១៥រូបដែលកំពុងមានគ្រាប់បាល់នាំមុខគេក្នុងទ្វីបអឺរ៉ុប ដោយរៀបចំណាត់ថ្នាក់ពីទាបទៅខ្ពស់។
១៥- ខ្សែប្រយុទ្ធដាណឺម៉ាកវ័យ២៧ឆ្នាំ Kasper Junker មាន៤០.៥ពិន្ទុពីការរកបាន២៧គ្រាប់សម្រាប់ក្លិប Bodo/Glimt ក្នុងលីគកំពូលន័រវេស មុនផ្លាស់ទៅជប៉ុន ចូលរួម Urawa Red Diamonds ក្នុងខែមេសាឆ្នាំ២០២១។
១៤- ខ្សែប្រយុទ្ធជម្រើសជាតិស៊ែប Dusan Vlahovic មាន៤២ពិន្ទុពីការរកបាន២១គ្រាប់សម្រាប់ Fiorentina ក្នុងក្របខណ្ឌ Serie A។
១៣- ខ្សែប្រយុទ្ធជម្រើសជាតិនីហ្សេរីយ៉ា Paul Onuachu មាន៤៣.៥ពិន្ទុពីការរកបាន២៩គ្រាប់សម្រាប់ Genk ក្នុងលីគកំពូលបែលហ្ស៊ិក។
១២- ខ្សែប្រយុទ្ធជម្រើសជាតិកូឡុំប៊ី Luis Muriel មាន៤៤ពិន្ទុពីការរកបាន២២គ្រាប់សម្រាប់ Atalanta ក្នុងក្របខណ្ឌ Serie A។
១១- ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah មាន៤៤ពិន្ទុពីការរកបាន២២គ្រាប់សម្រាប់ Liverpool ក្នុងក្របខណ្ឌ Premier League។
១០- ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane មាន៤៤ពិន្ទុពីការរកបាន២២គ្រាប់សម្រាប់ Tottenham ក្នុង Premier League។
៩- ខ្សែប្រយុទ្ធបារាំង Karim Benzema មាន៤៤ពិន្ទុពីការរកបាន២២គ្រាប់សម្រាប់ Real Madrid ក្នុង La Liga។
៨- ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្ស៊ិក Romelu Lukaku មាន៤៦ពិន្ទុពីការរកបាន២៣គ្រាប់សម្រាប់ Inter Milan ក្នុង Serie A។
៧- ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ Gerard Moreno មាន៤៦ពិន្ទុពីការរកបាន២៣គ្រាប់សម្រាប់ Villarreal ក្នុង La Liga។
៦- ខ្សែប្រយុទ្ធជម្រើសជាតិន័រវេស Erling Haaland មាន៥០ពិន្ទុពីការរកបាន២៥គ្រាប់សម្រាប់ Dortmund ក្នុង Bundesliga។
៥- ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Kylian Mbappe មាន៥២ពិន្ទុពីការរកបាន២៦គ្រាប់សម្រាប់ Paris St Germain ក្នុង Ligue 1។
៤- ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Andre Silva មាន៥៤ពិន្ទុពីការរកបាន២៧គ្រាប់សម្រាប់ Frankfurt ក្នុង Bundesliga។
៣- ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo មាន៥៨ពិន្ទុពីការរកបាន២៩គ្រាប់សម្រាប់ Juventus ក្នុង Serie A។
២- ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi មាន៦០ពិន្ទុពីការរកបាន៣០គ្រាប់សម្រាប់ Barcelona ក្នុង La Liga។
១- ខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញ Robert Lewandowski មាន៨០ពិន្ទុពីការរកបាន៤០គ្រាប់សម្រាប់ Bayern Munich ក្នុង Bundesliga។
គួរជម្រាបផងដែរថា បណ្ដាលីគធំបំផុតទាំង៥របស់អឺរ៉ុប Premier League សល់ការប្រកួត២លើកទៀត, Bundesliga សល់១លើកទៀត, Serie A សល់១លើកទៀត, La Liga សល់១លើកទៀត, Ligue 1 សល់១លើកទៀតសម្រាប់រដូវកាល២០២០-២១នេះ៕