Skip to content
Inter ចង់នាំយកខ្សែការពារម្នាក់របស់ Arsenal ជំនួស Hakimi
    ទំព័រដើម  »  កីឡាជាតិ

Inter ចង់នាំយកខ្សែការពារម្នាក់របស់ Arsenal ជំនួស Hakimi

Inter Milan មានការចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាខ្សែការពារ Hector Bellerin របស់ Arsenal នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Sky Italia។ ក្រុមជើងឯក Serie A ចង់ខ្ចីកីឡាករជនជាតិអេស្ប៉ាញរូបនេះ ជាមួយនឹងជម្រើសទិញផ្ដាច់នៅរដូវកាលបន្ទាប់។

ក្លិបកាំភ្លើងធំបានកំណត់តម្លៃ Bellerin ២០លានអឺរ៉ូ ហើយ Inter បានចាត់ទុកកីឡាកររូបនេះ ជាជម្រើសនៅតំណែងខ្សែការពារស្លាបស្ដាំជំនួស Achraf Hakimi ដែលលេងលឺថានឹងចូលរួមក្លិបបារាំង Paris Saint-Germain ក្រោយមានការចរចាត្រូវរូវគ្នា។