វិទ្យាល័យ ឧដុង្គ រៀបចំដាំស្មៅធម្មជាតិលើទីលាន​បាល់ទាត់របស់ខ្លួន

Sovann Tith
21 មើល
0 នាទីអាន
- Advertisement -


វិទ្យាល័យ ​ឧដុង្គ ដែលមានទីតាំងនៅឃុំវាំងចាស់ ស្រុក​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ​​ បានដំណើរការឈូសឆាយទីលានបាល់ទាត់របស់ខ្លួនដើម្បីរៀបចំស្មៅធម្មជាតិ​ថ្មីងាយស្រួលដល់ការប្រកួតនានា។

បើតាមលោក ប៊ួយ ដារី អ្នកទទួល​គម្រោងរៀបចំ បានប្រាប់ AMS Sports ថា ស្មៅដែលនឹងត្រូវបានដាំជាប្រភេទស្មៅល្អិត និងជាផលិតផលក្នុងស្រុក ឬភាសាបច្ចេកទេសហៅថា Local Permuda។

អ្នកជំនាញដដែលសង្កត់ធ្ងន់ថា ស្មៅប្រភេទ Local Permuda នេះស័ក្ដិសមនឹងទីលានតាមខេត្ត ងាយស្រួលថែទាំ និងមានតម្លៃសមរម្យ ។

សម្រាប់ការរៀបចំមានរយៈពេលមួយសប្ដាហ៍មកហើយ និងគ្រោងចំណាយពេលបញ្ចប់ក្នុងរយៈពេល៣ខែកន្លះ។ ក្រៅពីដាំស្មៅ ក៏មានរៀបចំប្រព័ន្ធបង្ហូរទឹក និងស្រោចស្រពកាន់តែល្អថែមទៀត៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕