រឹបអូសទ្រព្យសម្បត្តិប្រធានក្លិបបាល់ទាត់មួយនៅលីគទី២ថៃ

Sovann Tith
16 មើល
0 នាទីអាន
- Advertisement -

ទ្រព្យសម្បត្តិសរុបជាង១០០លានបាតរបស់​ប្រធានក្លិបបាល់ទាត់ Lamphun Warriors FC នៃក្របខណ្ឌ Thai League 2 ត្រូវបាន​សមត្ថកិច្ចរឹបអូសនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១នេះ។

បើតាមប្រភពពីសារព័ត៌មានធំៗរបស់ថៃ ការរឹបអូសនេះដោយសារប្រធានក្លិបខាងលើជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន, ល្បែងស៊ីសងអនឡាញ និងការលាងលុយកខ្វក់។

គេបានរកឃើញថា លោក Pongsiri Tarachawongsuek បាន​ធ្វើជាទិញឆ្នោតត្រូវរង្វាន់ធំដើម្បីលាងលុយដែលខ្លួនរកបានដោយខុសច្បាប់។

ដោយសារតែប្រាក់រកបានដោយខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ទើបក្លិប Lamphun Warriors មានលទ្ធភាពនាំចូលកីឡាករមាន​បទពិសោធលេងនៅអឺរ៉ុបដូចជាអតីតខ្សែបម្រើជម្រើសជាតិ Aly Cissokho ធ្លាប់លេងនៅ FC Porto, Lyon, Valencia, Liverpool, Aston Villa, អតីតកីឡាករ U21 អេស្ប៉ាញ Jeffrén Suárez ដែលធ្លាប់លើកពាន UEFA Champions League នៅ FC Barcelona ជាដើម៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕