Skip to content
កីឡាករ Premier League ពីររូបមានឈ្មោះក្នុងបញ្ជីក្រុមជប៉ុន ត្រៀមប្រកួតវគ្គជម្រុះ World Cup តទល់វៀតណាម និងអូម៉ង់
    ទំព័រដើម  »  កីឡាជាតិ

កីឡាករ Premier League ពីររូបមានឈ្មោះក្នុងបញ្ជីក្រុមជប៉ុន ត្រៀមប្រកួតវគ្គជម្រុះ World Cup តទល់វៀតណាម និងអូម៉ង់

គ្រូបង្គោលក្រុមបាល់ទាត់ជប៉ុនបានកោះហៅខ្សែការពារបីរូបដែលទើបឈ្នះ J-League និង កីឡាករលេចធ្លោនៅ Premier League ពីររូបដើម្បីចូលរួមការប្រកួតជម្រុះ FIFA World Cup ប្រចាំទ្វីបអាស៊ី ទល់នឹងវៀតណាម និងអូម៉ង់ ក្នុងខែវិច្ឆិកានេះ។

ខ្សែការពារទាំង៣រូបរួមមាន Shogo Taniguchi, Miki Yamane និង Reo Hatate បានជួយ​ក្រុម Kawasaki Frontale ឈ្នះជើងឯកលីគកំពូលជប៉ុន ជាលើកទី៤ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។

ដោយឡែកខ្សែបម្រើវ័យក្មេង Takefusa Kubo នៅតែអវត្តមានដោយសារមិនទាន់សះស្បើយពីរបួស ប៉ុន្ដែកីឡាករលេចធ្លោពីររូបនៅ Premier League គឺខ្សែការពារ Takehiro Tomiyasu របស់ Arsenal និង ខ្សែបម្រើ Takumi Minamino មានឈ្មោះក្នុងបញ្ជីកីឡាករត្រៀមប្រកួតជម្រុះ World Cup ក្នុងខែនេះ។

កីឡាករក្រុមជម្រើសជាតិជប៉ុនដែលត្រូវបានកោះហៅមានដូចជា៖

អ្នកចាំទី: Eiji Kawashima, Shuichi Gonda, Kosei Tani។

ខ្សែការពារ: Yuto Nagatomo, Maya Yoshida, Hiroki Sakai, Shogo Taniguchi, Miki Yamane, Sei Muroya, Ko Itakura, Yuta Nakayama, Reo Hatate, Takehiro Tomiyasu។

ខ្សែបម្រើ: Genki Haraguchi, Gaku Shibasaki, Wataru Endo, Junya Ito, Takumi Minamino, Kyogo Furuhashi, Daichi Kamada, Hidemasa Morita, Kaoru Mitoma, Ao Tanaka។

ខ្សែប្រយុទ្ធ: Daizen Maeda, Yuya Osako, Takuma Asano, Ayase Ueda៕