Lionel Messi បានឈ្នះពាន Ballon d’Or លើកទី៧នៅក្នុងអាជីពរបស់ខ្លួន កាលពីថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបាននាំមុខ Robert Lewandowski និង Jorginho ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ ខណៈមានប្រតិកម្មមួយចំនួន ពីបុគ្គលល្បីៗក្នុងពិភពបាល់ទាត់ជុំវិញរឿង Ballon d’Or ឆ្នាំនេះ។
ខ្សែបម្រើរបស់ក្រុម Real Madrid និងក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ Toni Kroos យល់ឃើញថា មិត្តរួមក្រុមអធិរាជសគឺខ្សែប្រយុទ្ធ Karim Benzema និង អតីតមិត្តរួមក្រុម Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងលេងឱ្យ Manchester United ជាអ្នកដែលស័ក្ដិសមឈ្នះពាន កីឡាករល្អបំផុតប្រចាំឆ្នាំមួយនេះជាង Messi។