Team Manager ជម្រើសជាតិកម្ពុជាប្រាប់ពីការប្រមូលផ្ដុំ និង​រូបមន្ត AFF U23

Sovann Tith
57 មើល
0 នាទីអាន
- Advertisement -

លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (Team Manager) ប្រាប់ AMS Sports ការប្រមូលផ្ដុំក្រុមអាយុក្រោម២៣ឆ្នាំកម្ពុជាត្រៀម AFF U23 Championship 2022 អាចនឹងធ្វើឡើង​នៅដើមខែកុម្ភៈ ឆ្នាំ២០២២។ ការប្រមូលផ្ដុំដើមខែកុម្ភៈនេះដើម្បីទុកឱកាសឲ្យក្លិបនីមួយៗបានរៀបចំក្រុមផងដែរ។

ការប្រកួតផ្លូវការនឹងចាប់ផ្ដើមនៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

ទាក់ទងទៅនឹងរូបមន្ដប្រកួតវិញ លោក ឈូក ពិសិដ្ឋ ប្រាប់ថា អាចនឹងយកក្រុមលេខ១តាមពូលទាំង៣ បូកនឹងក្រុមលេខ២ល្អមួយក្រុមទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ យ៉ាងណា គិតត្រឹមពេលនេះ លោកកំពុងរង់ចាំទទួល​រូបមន្តផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ដូចគ្នា៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕