Skip to content
Pique ជឿជាក់ថា Barca អាចទម្លាក់ Real Madrid ហើយឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup
    ទំព័រដើម  »  កីឡាជាតិ

Pique ជឿជាក់ថា Barca អាចទម្លាក់ Real Madrid ហើយឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup

ខ្សែការពារចាស់វស្សា Gerard Pique បានផ្ញើសារព្រមាន Real Madrid ថាពួកគេនឹងជួបក្រុម Barcelona ថ្មីផ្សេងមួយទៀត ខុសពីកាលលេងនៅ La Liga ក្នុងរដូវកាលនេះ មុនពេលក្រុមទាំងពីតតាំងគ្នាក្នុងជំនួប El Clasico វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Spanish Super Cup នាល្ងាចថ្ងៃពុធនេះ។

ក្នុងជំនួប El Clasico លើកដំបូងក្នុងរដូវកាលនេះក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ La Liga នៅទឹកដី Camp Nou ក្រុមភ្ញៀវ Real Madrid យកបាន៣ពិន្ទុត្រលប់ទៅផ្ទះវិញ ក្រោយទទួលជ័យជម្នះ ២-១។

បច្ចុប្បន្ន Real Madrid កំពុងឈរនៅកំពូលតារាង La Liga មានគម្លាត១៧ពិន្ទុពី Barca ដែលផ្ដោតលើការទទួលបានកៅអី Top 4 ជាជាងប្រជែងពានជាមួយក្រុមលោក Carlo Ancelotti។

មុនពេលត្រូវតតាំងជាមួយខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុមអធិរាជសដូចជា Karim Benzema និង Vinicius Junior ជាដើម ខ្សែការពារឆ្នើម Pique យល់ថា ក្រុមរបស់ខ្លួនបច្ចុប្បន្នខុសប្លែកពី Barcelona ដែលលេងទល់នឹង Real Madrid កាលពីខែតុលា។

គេបានថ្លែងប្រាប់ Movistar ថា៖ “វាពិតជាមិនយុត្តិធម៌សោះ ដែលពួកគេទទួលបានទាំង៣ពិន្ទុ។ យើងមានផលប៉ះពាល់ច្រើន ប៉ុន្ដែកាលៈទេសៈត្រូវបានផ្លាស់ប្ដូរ”។