យុវជន ធារី ទិត្យមុន្នីចេស្តា ខ្សែប្រយុទ្ធក្រុមវិទ្យាល័យប្ញស្សីកែវ ថ្លែងថាទោះបីជីវភាពគ្រួសារស្ថិតក្នុងស្ថានភាពលំបាក ដែលធ្វើឱ្យប៉ះពាល់ទឹកចិត្តក្នុងការលេងបាល់ទាត់របស់គេតិចតួច ក៏គេនៅតែខំប្រឹងបន្តទៀតដែរ ដោយស៊ូជិះម៉ូតូទៅហ្វឹកហាត់ជាមួយមិត្តភក្តិជាប្រចាំ។ យុវជនវ័យ១៧ ឆ្នាំដដែលបន្ថែមថាដោយសារឃើញគេលេងបាល់ទាត់មានភាពល្បីល្បាញច្រើន ទើបខ្លួនសម្រេចចិត្តចាប់យកកីឡាបាល់ទាត់ធ្វើជាក្តីស្រម៉ៃ។
ខ្សែប្រយុទ្ធរៀនថ្នាក់ទី១០ រូបនេះក៏ធ្លាប់ជាយុវជនកម្រិតអាយុក្រោម ១៥ ឆ្នាំរបស់ក្លិបបឹងកេត នៅឆ្នាំ២០១៩ផងដែរ។ ម្ចាស់អាវលេខ១០របស់វិទ្យាល័យប្ញស្សីកែវ បានរួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងរកពិន្ទុឱ្យវិទ្យាល័យរបស់ខ្លួន ដោយគិតត្រឹមសប្តាហ៍ទី១១នៃពានរង្វាន់AIA ជើងឯកវិទ្យាល័យរូបគេរកគ្រាប់បាល់បាន១២គ្រាប់ហើយ៕