កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ នេះ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានរៀបចំវេទិកាស្ដីពី “ការធ្វើលំហាត់ប្រាណដោយមានផែនការ” ឬ 0Exercise with A Plan ដោយមានការចូលរួមពី Starbalm និងវាគ្មិនមានជំនាញ និងបទពិសោធក្នុងការធ្វើលំហាត់ប្រាណជាតិ និងអន្តរជាតិជាច្រើនរូប ។
លោក ម៉ែន ពិសិដ្ឋ អគ្គលេខាធិការក្លិបបាល់ទាត់អាស៊ីអឹរ៉ុបយូណាយធីត បានលើកឡើងអំពីគោលបំណងនៃវេទិកានេះថាដើម្បីជាការចែករំលែកនូវបទពិសោធ និងជំរុញផ្សព្វផ្សាយដល់ប្អូនៗជាកីឡាករ កីឡាការិនី អត្តពលិករបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប អំពីសារៈសំខាន់នៃការរៀបចំខ្លួន ត្រៀមខ្លួនក្នុងការហ្វឹកហាត់នូវជំនាញរបស់ខ្លួនបានជាប់ជាប្រចាំ លើកកម្ពស់សមត្ថភាព និងសិទ្ធផលរបស់ខ្លួន សំដៅឈានទៅរកជ័យជម្នះនិងជម្រុញារចែករំលែកនូវបទពិសោធន៍ក្នុងការប្រកួតកម្រិតថ្នាក់ជាតិ និងជាពិសេសឈានឆ្ពោះទៅការត្រៀមលក្ខណៈប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។