អារ៉ាប៊ី សាអ៊ូឌីត បានប្រកាសកាលពីថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ ថាពួកគេឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ Asian Winter Games នៅរីសតមួយ ក្នុងគម្រោង NEOM មានតម្លៃប្រមាណ ៥០០ប៊ីលានដុល្លារ។
អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសទី១នៅតំបន់មជ្ឈឹមបូព៌ាដែលនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងារ ដែលចាប់ផ្ដើមដំបូងក្នុងឆ្នាំ១៩៨៦ នៅប្រទេសជប៉ុន។