Skip to content
អាហ្សង់ទីន បានត្រឹមស្មើប៉ារ៉ាហ្គាយ ខណៈអេក្វាឌ័រយកឈ្នះបូលីវីដល់ក្នុងផ្ទះ
    ទំព័រដើម  »  កីឡាអន្តរជាតិ

អាហ្សង់ទីន បានត្រឹមស្មើប៉ារ៉ាហ្គាយ ខណៈអេក្វាឌ័រយកឈ្នះបូលីវីដល់ក្នុងផ្ទះ

ក្រុមជម្រើសជាតិអាហ្សង់ទីនបានឡើងមកកាន់កំពូលតារាង នៅក្នុងការប្រកួត ជម្រុះ World Cup 2022 បែ៉កអាមេរិកឡាទីន បើទោះបីជា បញ្ចប់លទ្ធផលត្រឹមស្មើគ្នា ១-១ ជាមួយប៉ារ៉ាហ្គាយ។

Angel Romero បានស៊ុតប៉េណាល់ទីនាំមុខសម្រាប់ប៉ារ៉ាហ្គាយ ប៉ុន្ដែត្រូវបាន Nicolas Gonzalez រកគ្រាប់បាល់តាមស្មើវិញសម្រាប់អាហ្សង់ទីន។ ក្រុមរបស់លោក Lionel Scaloni កៀកនឹងទទួលបានបីពិន្ទុទៅហើយ ដោយសារស៊ុតបញ្ចូលទីរបស់ប្រធានក្រុម Lionel Messi ប៉ុន្ដែគ្រាប់បាល់នេះ មិនត្រូវបានផ្ដល់ឱ្យ ក្រោយមានការពិនិត្យវីដេអូជំនួយអាជ្ញាកណ្ដាល(VAR)។

ដោយឡែកក្រុមអេក្វាឌ័របានរំកិលមកកាន់លេខ៣ ក្រោយពីបានយកឈ្នះលើក្រុមម្ចាស់ផ្ទះបូលីវី ដោយលទ្ធផល ២-១៕