Cristiano Ronaldo បានទម្លាយភាពស្ងប់ស្ងាត់របស់ខ្លួននៅ Manchester United ក្នុងបទសម្ភាសជាមួយលោក Piers Morgan នៅ TalkTV ។
ពេលសួរថាតើមាននរណានៅ Manchester United ចង់ឱ្យគេចេញពីក្លិបឬទេ Ronaldo បាននិយាយថា “៖ បាទ មិនត្រឹមតែគ្រូបង្វឹក [Erik ten Hag] ប៉ុណ្ណោះទេ ប៉ុន្តែក៏មានមនុស្សពីរឬបីនាក់ ទៀតចង់ឱ្យខ្ញុំចេញដែរ។ ខ្ញុំមានអារម្មណ៍ថាដូចត្រូវគេក្បត់។ មែនហើយ! ខ្ញ៉ំមានអារម្មណ៍ថា ដូចត្រូវគេក្បត់ ហើយអ្នកខ្លះមិនចង់ឱ្យខ្ញ៉ំមកទីនេះទេ មិនមែនតែឆ្នាំហ្នឹងទេ តាំងពីឆ្នាំមុនម្ល៉េ។ ខ្ញុំគិតថាអ្នកគាំទ្រគួរតែដឹងការពិត។ ខ្ញុំចង់បានអ្វីដែលល្អបំផុតសម្រាប់ក្លិប នេះជាមូលហេតុដែលខ្ញុំត្រលប់មកវិញ។”
Ronaldo ថ្លែងអំពីលោក Erik Ten Hag “៖ ខ្ញុំមិនមានការគោរពចំពោះគាត់ទេ (Ten Hag) ពីព្រោះគាត់មិនបង្ហាញការគោរពចំពោះខ្ញុំ។ ប្រសិនបើអ្នកមិនគោរពខ្ញុំទេ ខ្ញុំក៏នឹងមិនគោរពអ្នកដែរ។”
Ronaldo ចំពោះ Sir Alex Ferguson “៖ ចាប់តាំងពីគាត់ (Sir Alex Ferguson) ចាកចេញមក ខ្ញុំមិនបានឃើញការវិវត្តនៅក្នុងក្លិបទេ។ គ្មានអ្វីផ្លាស់ប្តូរទេ។”
Ronaldo ចំពោះ Manchester United “៖ខ្ញុំស្រលាញ់ក្លិប ខ្ញុំស្រលាញ់អ្នកគាំទ្រ ពួកគេតែងតែនៅខាងខ្ញុំ។ ប៉ុន្តែប្រសិនបើពួកគេចង់ឱ្យមានភាពខុសប្លែក ពួកគេត្រូវតែផ្លាស់ប្តូររឿងជាច្រើន។”
Ronaldo អំពី Wayne Rooney “៖ខ្ញុំមិនដឹងថាហេតុអ្វីបានជាគាត់ (Rooney) រិះគន់ខ្ញុំខ្លាំងៗបែបនេះ ប្រហែលជាដោយសារតែគាត់បានបញ្ចប់អាជីពទៅហើយ ហើយខ្ញុំនៅតែលេងក្នុងកម្រិតខ្ពស់។ មិនមែនមាន័យថា ខ្ញុំមើលទៅប្រសើរជាងគាត់ទេ។”