គ្រូជំនួយ U22 កម្ពុជា អ៊ុក សុធី ៖ ប្រកួតនៅសិង្ហបុរីពិតជាសំខាន់

Sovann Tith
17 មើល
1 នាទីអាន
- Advertisement -

លោក អ៊ុក សុធី គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំថ្លែងថា ការចេញទៅហ្វឹកហាត់ និងប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិនៅសិង្ហបុរីក្នុងសប្ដាហ៍នេះពិតជាមានសារៈសំខាន់ ព្រោះត្រូវការវាស់ស្ទង់សមត្ថភាពកូនក្រុម វាយតម្លៃ និងឈានឆ្ពោះទៅផ្ដោតស៊ីជម្រៅលើតាក់តិចតែម្ដង។

លោក អ៊ុក សុធី ថ្លែងបែបនេះក្នុងឱកាសចេញដំណើរនៅកាន់ប្រទេសសិង្ហបុរី នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣នេះ សម្រាប់ការហ្វឹកហាត់ដំណាក់កាលទី២ និងប្រកួតពានរង្វាន់មិត្តភាព Merlion Cup ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា។ សម្រាប់ក្រុម U22 កម្ពុជានឹងត្រូវប៉ះក្រុម U22 ម៉ាឡេស៊ី ហើយសិង្ហបុរីជួបហុង។ ក្រុមឈ្នះត្រូវប៉ះគ្នានៅថ្ងៃទី២៦ ខែមីនា។ ក្រោយចប់ដំណាក់កាលនៅសិង្ហបុរី នេះ ក្រុម U22 ក៏នឹងចេញទៅកោះសាមុយសាជាថ្មីដែរ។

លោក អ៊ុក សុធី រំឭកដែរថា ការហ្វឹកហាត់ដំណាក់កាលទី១កន្លងទៅ កីឡាករត្រូវបានផ្ដោតលើកត្តាឯកត្តជន និងកម្លាំង។ លោកថា ពួកគេពិតជាបានប្រឹងប្រែងខ្លាំងដើម្បីមានឱកាសប្រកួតស៊ីហ្គេមលើទឹកដីខ្លួនឯង។

គួរដឹងដែរថា ឆ្លងកាត់ការហ្វឹកហាត់ដំណាក់កាលទី១មក កីឡាករ៦រូបត្រូវបានកាត់ចេញរួមមានទេព ហ្វីលីព, វុំាង ដាវីន, អ៊ីម វ៉ាឃីម, រី លាភផេង, អ៊ាន ពិសី និង សារ ទី។ ជុំវិញអ៊ាន ពិសី និងសា ទី ត្រូវបានគេដឹងថា មានបញ្ហារបួស ទើបមិនបានជាប់ទៅកាន់វគ្គបន្ត៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕