យុវតី វឿន លីហ្សា មកពីខេត្តត្បូងឃ្មុំបានជម្នះចិត្តក្រុមគ្រួសារចូលលេងបាល់ទាត់ដែលជាកីឡាខ្លួនស្រឡាញ់មកតាំងតែពីតូចមក ទោះបីជាត្រូវឱពុកម្តាយស្តីបន្ទោសយ៉ាងណាក៏នាងលួចទៅលេងដដែល។
កូនស្រីក្នុងគ្រួសារជាកសិកររូបនេះព្យាយាមលេងបាល់ទាត់រហូតទាល់តែមានឈ្មោះលេងឱ្យក្រុមបាល់ទាត់តំណាងខេត្តត្បូងឃ្មុំ និងក៏ធ្លាប់មានឱកាសលេងឱ្យក្រុមជម្រើសជាតិកម្រិតយុវជនក្រោមអាយុ ១៧ នៅប្រទេសជប៉ុនកាលពីដើមឆ្នាំ ២០២៣នេះផងដែរ។
“ខ្ញុំដំបូងៗគាត់ឃើញខ្ញុំលេងយប់ៗ គាត់អត់ចង់ឱ្យខ្ញុំលេងទេ តែខ្ញុំនៅតែតស៊ូលេងរហូតទោះត្រូវគាត់វាយពេលខ្លះក៏ដោយ ”។
នេះជាឆ្នាំទី២ហើយដែល វឿន លីហ្សា បានមកចូលរួមប្រកួតបាល់ទាត់នារីសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣។ ក្រុមបាល់ទាត់នារីត្បូងឃ្មុំស្ថិតក្នុងពូល F ជាមួយក្រុមមកពីខេត្តក្រចេះ និង ក្រុមខេត្តពោធិ៍សាត់។ ប្រកួតដំបូង ត្បូងឃ្មុំបានយកឈ្នះ ខេត្តក្រចេះ ក្នុងលទ្ធផល ៤-០។ ពួកគេនឹងត្រូវជួបក្រុមខេត្តពោធិ៍សាត់នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ លើទីលានវិទ្យាល័យជ្រោយចង្វា ម៉ោង៣រៀល ៕