Skip to content
អ្នកនិយមលេងកីឡាតាមទីសារធារណៈផ្តាំពលរដ្ឋចូលចិត្តសេពគ្រឿងស្រវឹងគួរឆ្លៀតពេលហាត់ប្រាណ
    ទំព័រដើម  »  កីឡាជាតិ

អ្នកនិយមលេងកីឡាតាមទីសារធារណៈផ្តាំពលរដ្ឋចូលចិត្តសេពគ្រឿងស្រវឹងគួរឆ្លៀតពេលហាត់ប្រាណ

លោក សុត សារ៉ាត់ អ្នកចូលចិត្តលេងកីឡាទាត់សីដក់ ឬសីប៉ាក់តាក្រនៅមុខសួនច្បារវត្តបទុមវតីបានរៀបរាប់ប្រាប់អំពីការអត្ថប្រយោជន៍នៃការលេងទាត់សីដក់ថាការលេងកីឡាមួយនេះជួយពង្រឹងសុខភាព ជួយឱ្យមានអារម្មណ៍ល្អ និងបានបង្កើតមិត្តភក្តិថ្មីៗផងដែរ។

លោកក៏បានសូមណូមពរឱ្យប្រជាពលរដ្ឋដែលចូលចិត្តសេពគ្រឿងស្រវឹង គួរកាត់បន្ថយ និងចំណាយពេលលេងកីឡាខ្លះផង។ “ពិសារអ្វីពិសារទៅកុំភ្លេចហាត់ប្រាណផង ឆ្លៀតឱ្យបានចេញជាតិពុល យើងដាក់អាថ្មីចូលចេញអាចាស់”។

គួរបញ្ជាក់ថាសួនច្បារមុខវត្តបទុមវតីគឺជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋខ្មែរទូទៅចូលចិត្តមកកំសាន្ត ក៏ដូចជាមកលេងកីឡាបែបសប្បាយៗជារៀងរាល់ថ្ងៃក្នុងនោះមានជាអាត រត់ទាត់បាល់ ទាត់សីដក់ វាយសី រាំ ជាដើម៕​