Skip to content
គេគ្រប់គ្នាស្ទើរបំភ្លេចចោល តែអ្នករត់ម៉ូតូឌុបម្នាក់នៅតែលេងរែកព័ទ្ធកំសាន្តជីវិត
    ទំព័រដើម  »  កីឡាជាតិ

គេគ្រប់គ្នាស្ទើរបំភ្លេចចោល តែអ្នករត់ម៉ូតូឌុបម្នាក់នៅតែលេងរែកព័ទ្ធកំសាន្តជីវិត

លោក សុផល មានមុខរបរជាអ្នកម៉ូតូឌុបតែងតែចំណាយពេលទំនេរពីការងាររបស់ខ្លួនល្ងាចៗមកលេងរែកព័ទ្ធជាមួយមិត្តរួមអាជីពនៅក្រោមសំយាបផ្ទះគេមួយកន្លែងនៅម្តុំសង្កាត់បឹងកេងកង៣។ បុរសវ័យជាង ៦០ឆ្នាំរូបនេះបានរៀបរាប់ថាលោកចេះលេងរែកព័ទ្ធនេះតាំងតែពីក្មេងៗមកម្ល៉េះ ពោលលោកមើល និងរៀនតាមពីចាស់ៗលេងដូចគ្នា ហើយសព្វថ្ងៃនេះលោកនៅតែបន្តលេងល្បែងរែកព័ទ្ធយ៉ាងរីករាយជាមួយមិត្តភក្តិ ទោះបីជាល្បែងមួយនេះបានកប់បាត់ក្នុងជីវភាពប្រជាជនខ្មែរភាគច្រើនទៅហើយក្តី។

“វាជំនួយក្នុងការគិតគូក្នុងជីវភាពដែរ បើយើងបែងចែកមកជីវភាពរបស់យើងវាហាក់ដូចជាបានបង្រៀនឱ្យយើងដើរហើរ ឬមុនសម្រេចចិត្តធ្វើអ្វីមួយ យើងត្រូវគិតទុកជាមុន”។

អ្នករត់ម៉ូតូឌុបដ៏ដែល បានបន្តប្រាប់ពីអត្ថប្រយោជន៍នៃការលេងកីឡាប្រភេទប្រើប្រាស់ខួរក្បាលខ្លាំងទៀតថាអាចជួយធ្វើឱ្យអ្នកលេងមានការគិតល្អិតល្អន់មុនសម្រេចចិត្តដើរក្រឡានីមួយៗ លោកក៏បានបញ្ជាក់បន្ថែមទៀតថាការលេងរែកព័ទ្ធនេះក៏អាចយកមកអនុវត្តន៍ក្នុងជីវិតពិតរបស់មនុស្សគ្រប់គ្នាបានផងដែរ៕