លោក ម៉ាង ម៉ន គ្រូបង្វឹក ក្លិបប្រដាល់យុវជនគុនខ្មែរពន្លឺថ្មី ព្រែកឯងកំចាត់គ្រឿងញៀន ក្រៅពីអាជីពជាគ្រូបង្វឹកគុនខ្មែរ លោកក៏មានជំនាញព្យាបាលឆ្អឹងឆ្អែងដែលបាក់បែកជាដើម។ លោកថា ដំបូងឡើយលោកស្ដោះផ្លុំ ព្យាបាលសម្រាប់តែកូនៗ និងសិស្សប្រដាល់របស់លោកដែលមានបញ្ហាក្រោយប្រកួតចប់តែប៉ុណ្ណោះ តែក្រោយៗ មកក៏មានអ្នកស្រុកអ្នកភូមិមកមើលតាមៗគ្នារហូតដល់សព្វថ្ងៃនេះ។
ឪពុកកីឡាករ ម៉ន សាម៉េត ក៏មិនបានលើកឡើងថាការព្យាបាលបែបបុរាណរបស់លោកត្រូវបានអ្នកជំងឺទទួលស្គាល់ខ្លាំង បន្ទាប់ពីពួកគេជាគ្រប់ៗគ្នា និងថាបើទោះជាបច្ចុប្បន្ន វេជ្ជសាស្ត្រជឿនលឿនខ្លាំងកម្រិតណា ក៏នៅតែមានជំងឺទៅរកការព្យាបាលបែបបុរាណពីលោកមិនដាច់នោះឡើយ។ ប៉ុន្តែយ៉ាងណាក្ដី លោកបានបញ្ជាក់ ថាមុននឹងលោកទទួលព្យាបាលក៏ត្រូវឱ្យអ្នករបួសថតហ្វីលឆ្អឹងពីពេទ្យមកសិនដែរ ដើម្បីសម្រួលដល់ការព្យាបាលកាន់តែមានប្រសិទ្ធភាព។
“ពេទ្យគេគិតថាគេមានវិទ្យាសាស្រ្តខ្ពស់គេអាចដាក់ដែក ចាប់ដែក តែសម្រាប់គំនិតខ្ញុំផ្សេង មិនដល់វិទ្យាសាស្រ្តតែតមិនបាច់ដាក់ដែកទេ គ្រាន់តែអបតែរណមអីទៅត្រឹម ១ខែទៅ៣ខែ” ។
គួររំលឹកផងដែរ បើតាមលោក ម៉ាង ម៉ន ថាការស្លថ្នាំខ្មែរបុរាណព្យាបាលបាក់ដៃបាក់ជើងនេះ មានមកពីយូរណាស់មកហើយ សម្រាប់ធាតុផ្សំរបស់វារួមផ្សំច្រើនដូចជា ឆ្អឹងតេស អាញី ទៀនព្រះវស្សា ព្រាត់ដាច់ ជាដើម៕