Foden រំពឹងថាអាចជួយ Man City ឈ្នះ​​ Treble ជាថ្មីក្នុងរដូវកាលនេះ

Narong
8 មើល
0 នាទីអាន
- Advertisement -

កីឡាករឆ្នើម Phil Foden បាននិយាយថា Manchester City មានគោលដៅធ្វើ​ឱ្យបានដូចរដូវកាលមុន ពោលគឺជាការឈ្នះ Treble ឬពានបីដែលរួមមាន Premier League, UEFA Champions League និង FA Cup។

ក្រុម Man City បច្ចុប្បន្នបានធានាឈរនៅកំពូលតារាងនៃពូល G បន្ទាប់ពីបានវាយបកយកឈ្នះ RB Leipzig ក្នុងការប្រកួត Champions League កាលពីរាត្រីថ្ងៃអង្គារ ដោយលទ្ធផល ៣-២ ខណៈ Foden ក៏រកបានមួយគ្រាប់ និង assist ២គ្រាប់ ហើយបានជាប់ជាកីឡាករល្អប្រចាំការប្រកួតថែមទៀតផង។