Skip to content
នាយកប្រតិបត្តិក្លិប Inter Milan បញ្ជាក់ថា Eriksen អាចចេញក្នុងខែមករាបាន បើ…
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

នាយកប្រតិបត្តិក្លិប Inter Milan បញ្ជាក់ថា Eriksen អាចចេញក្នុងខែមករាបាន បើ…


ខ្សែបម្រើប្រយុទ្ធដាណឺម៉ាក Christian Eriksen បានផ្ទេរពី Tottenham ទៅចូលរួម Inter Milan កាលពីខែមករាឆ្នាំ២០២០ ប៉ុន្តែតាំងពីពេលនោះមក គេមិនបានបង្ហាញគុណផលល្អនៅអ៊ីតាលីឡើយ។
ឥឡូវ នាយកប្រតិបត្តិក្លិប Inter លោក Beppe Marotta បានបញ្ជាក់ថាអតីតយុវជន Ajax វ័យ២៨ឆ្នាំខាងលើ អាចចាកចេញពីក្លិបបានក្នុងខែមករាឆ្នាំ២០២១ខាងមុខ។

លោក Marotta និយាយប្រាប់ DAZN ថា៖ «ម្សិលមិញ Conte បានឆ្លើយយ៉ាងក្បោះក្បាយរួចហើយ(អំពីអនាគត Eriksen)។ ខ្ញុំសូមបន្ថែមច្បាស់ៗថាពួកយើងនឹងមិនរារាំងកីឡាករទេ ប្រសិនពួកគេស្នើសុំចាកចេញ។ ពួកយើងនឹងត្រូវធ្វើការវាយតម្លៃត្រឹមត្រូវ។ Conte កំពុងប្រើប្រាស់ Eriksen ជាមួយការគោរពចំពោះសាមីកីឡាករនិងក្លិប។ នៅខណៈនេះ គ្មានសំណើណាមកដល់នៅឡើយទេ ប៉ុន្តែនៅពេលវេលាស័ក្ដិសមណាមួយ ពួកយើងនឹងព្យាយាមធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ»។

សូមជម្រាបថា Eriksen មិនបានជះឥទ្ធិពលក្នុងក្របខ័ណ្ឌ Serie A រដូវកាលថ្មីនេះឡើយ ហើយឧស្សាហ៍អង្គុយបង់បម្រុង។ ជាថ្មី កាលពីថ្ងៃអាទិត្យកន្លងទៅ ដែល Inter ឈ្នះ៤-២លើ Torino នោះ អតីតគោលដៅរបស់ Manchester United រូបនេះមិនទទួលបាននាទីចូលលេងឡើយ៕