Skip to content
    ទំព័រដើម  »  កីឡាជាតិ

កុមារា ហ៊ុនស៊ូ៖ ការធ្វើលំហាត់កម្តៅសាច់ដុំមុនចូលវាយសី ផ្តល់អត្ថប្រយោជន៍បញ្ចៀសបញ្ហារបួសផ្សេងៗ

កុមារា លីម ហ៊ុនស៊ូ ជាកីឡាករហ្វឹកហាត់ក្នុងក្លឹបវាយសីភ្នំពេញបានលើកឡើងថាការធ្វើលំហាត់កម្តៅសាច់ដុំមុនចូលទីលានប្រកួត ឬហ្វឹកហាត់នានាជារឿងចម្បងសម្រាប់កីឡាករ ឬអ្នកលេងបែបសុខភាព ព្រោះថាបានជួយឱ្យអ្នកលេងមិនមានបញ្ហារបួសកំឡុងពេលប្រកួតណាមួយទៀតវាក៏បានជួយបង្កើននៅកម្លាំងជៀសជាងអ្នកមិនបានកម្តៅដែរ។ ក្មេងប្រុសរៀនថ្នាក់ទី ៨លើកឡើងបែបនេះក៏ព្រោះតែធ្លាប់រងរបួសអស់ទាំងនេះរួចមកហើយ គ្រារូបគេលេងកីឡាវាយសីដំបូងៗ។

ជាមួយគ្នាដែរ ហ៊ុនស៊ូ ក៏បានបន្ថែមទៀតថាការលេងសីឱ្យបានត្រឹមត្រូវ និងជួយមិនឱ្យមានរបួស កត្តាហ្វឹកហាត់មានគ្រូបង្វឹកច្បាស់លាស់ ការយល់ដឹងអំពីច្បាប់ល្បែងក៏ជាផ្នែកចាំបាច់មួយដែរ។ កុមារាមានវ័យទើបតែ ១៣ឆ្នាំដដែលបានយល់ដឹងអំពីកីឡាប្រភេទនេះកាន់តែស៊ីជម្រៅ និងមានការអភិវឌ្ឍខ្លួនច្រើន ក្រោយរូបគេចូលហ្វឹកហាត់ជាមួយក្លឹបវាយសីភ្នំពេញបានជាងមួយឆ្នាំមកនេះ។ លើសពីនេះរូបគេថាជាជម្រើសដល់ល្អសម្រាប់សម្រួចខ្លួនក្លាយជាកីឡាករវាយសីអាជីពក្នុងថ្ងៃអនាគត។

នេះជាលើកដំបូងហើយដែលកុមារា លីម ហ៊ុនស៊ូ បានចូលរួមប្រកួតប្រជែងក្នុងការប្រកួតលក្ខណផ្លូវការ ក្រោយបានចូលហ្វឹកហាត់វាយសីក្នុងក្លឹបវាយសីភ្នំពេញរយៈពេលជាងមួយឆ្នាំមកនេះ៕