Skip to content
    ទំព័រដើម  »  កីឡាជាតិ

ធ្លាប់លេងកីឡាផ្សេងៗទៀតដែរ តែកញ្ញា លេនី ដក់ចិត្តស្អិតក្នុងស្គី Slalom ព្រោះទន់ភ្លន់ និងសម្បូរក្បាច់

យុវតី លេនី សមាជិកនារីប្រចាំក្រុមស្គីកង់ CRSA កម្ពុជា បានអះអាងថាមុនឈានដល់ការលេងកីឡាស្គីកង់ Slalom ក៏ធ្លាប់បានលេងកីឡាជាច្រើនប្រភេទមកហើយ។ ទោះបីយ៉ាងណាក្រោយ ចាប់ផ្តើមលេងស្គីកង់ Slalom មកធ្វើឱ្យគេជាប់ចិត្តខ្លាំង ព្រោះតែលក្ខណៈពិសេសៗ និងភាព​ល្វាសល្វន់របស់កីឡាមួយនេះ។ កញ្ញាមានមូលដ្ឋានក្នុងខណ្ឌ ចំការមន នេះបន្តទៀតថាក៏ព្រោះតែការលេងប្រភេទ Slalom មានក្បាច់លេងច្រើន ក៏ដូចជាមានភាពបន់បែនកា្រស់​ក្រែលទៅទៀតនោះ។

ជាមួយគ្នាដែរ យុវតីមានវ័យ ២៤ឆ្នាំខាងលើក៏បានលើកទឹកចិត្តទៅដល់ប្អូនៗ បងៗដែលជានារីមិនសូវជាមានពេលហាត់ប្រាណ គួរងាកមកលេងកីឡាស្គីកង់មួយនេះ ព្រោះវាមានគុណសម្បត្តិច្រើន។ លេនី បន្ថែមថាចាប់តាំងតែពីលេងស្គីមកសង្កេតឃើញសុខភាព មិនសូវជារងផលប៉ះពាល់ពីការឈឺថ្កាត់ងាយៗឡើយ។

សូមរំឭកថា លេនី បានស្គាល់កីឡាស្គីកង់នេះតាំងតែពីឆ្នាំ២០១៧ ហើយចាប់់ផ្តើមចូលលេងពេញលេញក្នុងឆ្នាំ ២០២១។ បច្ចុប្បន្នរូបគេក៏ជាសមាជិកម្នាក់ក្នុងក្រុម Camboda Roller Sports ដែលមានលោក កាន់ វាសនា ជាគណៈគ្រប់គ្រង៕