Skip to content
    ទំព័រដើម  »  កីឡាជាតិ

យុវជន ស្រុី វីរបុត្រ ៖ ខ្ញុំចេះលេងកីឡាឡើងភ្នំតាមប៉ា តែមហិច្ឆតាធំជាងគាត់ទៀត

យុវជន ស្រ៊ី វីរបុត្រ សមាជិកប្រចាំក្រុមឡើងភ្នំ Angkor Boulder Gym បានបង្ហាញភាពរីករាយដែលមានវត្តមានចូលរួមតេស្តជ្រើសរើសត្រៀមសម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាឡើងភ្នំពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ ។ លើសពីនេះ កីឡាករមានប្រភពពីខេត្តសៀមរាប សារភាពថាការចាប់អារម្មណ៍ក្នុងកីឡានេះតាមរយៈការណែនាំពីលោកឪពុកដែលជាអតីតកីឡាឡើងភ្នំ និងក៏ធ្លាប់ជាប់ជម្រើសជាតិកីឡានេះស្រាប់ទៀតផង។

សិស្សវិទ្យាល័យ ហ៊ុនសែន សៀមរាប ក៏បានថារយៈពេល៩ឆ្នាំដែលចូលរួមកីឡាឡើងភ្នំរូបគេមានគោលដៅធំចង់ដើរតាមគន្លងលោកឪពុកដែលធ្លាប់តំណាងជាតិចេញទៅប្រកួតនៅក្រៅស្រុកកាលពីអតីតកាល។ ប៉ុន្តែសម្រាប់ យុវជនវ័យ១៥នេះ គេចង់បង្កើតស្នាដៃថ្មីតាមរយៈការឈ្នះមេដាយនៅកម្មវិធីកម្រិតអន្តរជាតិជូនប្រទេសជាតិ ដែលលោកឪពុកមិនធ្លាប់ទទួលបាន។ ជាមួយគ្នា វីរបុត្រ ក៏ឆ្លៀតប្រាប់អំពីអត្ថប្រយោជន៍ចម្បងៗដែលទទួលបានពីកីឡាប្រភេទថ្មីនៅកម្ពុជានេះផងដែរ។

កាលពីពេលថ្មីកន្លងទៅសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានជ្រើសរើស បេក្ខជន បេក្ខនារី ត្រៀមសម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាឡើងភ្នំពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ (IFSC YOUTH WORLD CHAMPIONSHIP) នៅសាធារណរដ្ឋប្រជាមានិតចិន ហើយ ស្រ៊ី វីរបុត្រ ក៏ជាប់ជាបេក្ខភាពមួយរូបផងដែរ៕