Skip to content
ទឹករ៉ែធម្មជាតិកាយាដ៏ឆ្ងាញ់ពិសា ចូលរួមលើកស្ទួយព្រឹត្តិការណ៍ “កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២”
    ទំព័រដើម  »  ផ្សេងៗ

ទឹករ៉ែធម្មជាតិកាយាដ៏ឆ្ងាញ់ពិសា ចូលរួមលើកស្ទួយព្រឹត្តិការណ៍ “កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២”

(ភ្នំពេញ)៖ ក្រុមហ៊ុន ឌីភីអិនវី ឯ.ក ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិកាយា មានសេចក្តីសោមនស្សរីករាយ សូមអនុញ្ញាតជំរាបជូនដល់សាធារណៈជនទាំង​អស់មេត្តាជ្រាបថា៖ ក្រុមហ៊ុនបានឧបត្ថម្ភទឹករ៉ែធម្មជាតិកាយា ចំណុះ ៥០០ ម.ល ចំនួន ៤៥០០ កេស ដើម្បីចូលរួមលើកស្ទួយ ក៍ដូចជាការផ្តល់នូវការគាំទ្រដល់​កម្មវិធី “កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២” ដែលនឹងប្រារព្ធធ្វើ​ឡើង​ពីថ្ងៃទី ៣០ ខែតុលា រហូតដល់ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដោយមានការអញ្ជើញចូលរួមជាអធិបតី​ដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឳកាសនៃ​ការ​បើក​កម្មវិធីដ៍មហោឡារិក នាល្ងាចថ្ងៃពុធ ទី ៣០ ខែ តុលា ឆ្នាំ ២០២៤ ផងដែរ។

ក្នុងនាមក្រុមហ៊ុនដែលមានស្ថាបនិក និងអ្នកបច្ចេកទេសជាកូនខ្មែរ ពិតជាមាន​មោទនៈ​ភាពចំពោះទឹករ៉ែធម្មជាតិកាយា ដែលជាផលិតផលរបស់ខ្មែរ 100% ហើយមាន​ប្រភពមកពីជួរភ្នំឱរ៉ាល់នៃប្រទេសកម្ពុជា ដែលត្រូវបានរកឃើញ​នៅក្នុង​អាងស្តុកទឹកធម្មជាតិជម្រៅ100ម៉ែត្រពីស្រទាប់ក្រោមដី និងត្រូវបានផលិតឡើង​ដោយប្រព័ន្ធស្វ័យប្រវត្ត គ្មានការប៉ះពាល់រហូតបានជាផលិតសំរេចសំរាប់ទទួលទាន ជាមួយនឹងការត្រួតពិនិត្យគុណភាពទៅតាមបទដ្ឋានស្តង់ដារជាតិ និងអន្តរជាតិ។
ទឹករ៉ែធម្មជាតិកាយា មានកម្រិត pH 7.0 ដែលអាចប្រើប្រាស់បានសម្រាប់មនុស្ស​គ្រប់វ័យ និងមានសមាសភាពរ៉ែធម្មជាតិសំខាន់ៗដែលល្អសម្រាប់សុខភាព។