Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Pep ថា Man City នឹងពិបាកទប់ទល់កីឡាករ៤រូប​នេះ ពេលប្រកួតទល់ Real Madrid

អ្នកចាត់ការ Pep Guardiola បានសារភាពថា Manchester City នឹងប្រឈមការលំបាក ក្នុងការទប់ទល់កីឡាករ៤រូបរបស់ Real Madrid ក្នុងការប្រកួត knockout playoff UEFA Champions League នារាត្រីថ្ងៃអង្គារនេះ។

ក្រុម Man City នឹងទទួលក្រុមការពារជើងឯក Real Madrid នៅទឹកដី Etihad ក្នុងជើងទី១ រាត្រីនេះវេលាម៉ោង ៣៖០០រំលងអាធ្រាត ហើយនឹងប្រកួតជើងទី២នៅកីឡដ្ឋាន Santiago Bernabeu ថ្ងៃពុធសប្ដាហ៍ក្រោយ។

ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមកដល់លោក Guardiola បានលើកឡើងថា វាពិតជាលំបាកសម្រាប់ក្រុមរបស់លោក ក្នុងការតទល់ជាមួយសមាជិកតំបន់ប្រយុទ្ធរបស់ Real Madrid ៤រូបរួមមាន Vinicius Jr., Kylian Mbappe, Rodrygo Goes និង Jude Bellingham៕