សមាជិកម្នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានប្រកាសចូលនិវត្តពីជម្រើសជាតិ ទន្ទឹមនឹងដំណឹងនៃការត្រលប់មកវិញរបស់អ្នកចាំទី Thibaut Courtois ក្រោយពេលដែលអតីតគ្រូបង្គោល Domenico Tedesco ត្រូវបានបញ្ចប់តំណែង។
Courtois បានបដិសេធការចូលរួមក្រុមជម្រើសជាតិបែលហ្ស៊ិក ក្រោមការដឹកនាំដោយលោក Tedesco បន្ទាប់ពីមានជម្លោះពាក់ព័ន្ធនឹងតំណែងប្រធានក្រុម កាលពីពាក់កណ្ដាលឆ្នាំ២០២៣ ហើយ Casteels ត្រូវបានជ្រើសរើសជាអ្នកចាំទីដៃទីមួយរបស់បែលហ្ស៊ិក ក្នុងការចូលរួមព្រឹត្តិការណ៍ Euro 2024 នៅអាល្លឺម៉ង់ ដែលពេលនោះក្រុមបង្វឹកដោយលោក Tedesco បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
ហើយលោក Tedesco ត្រូវបានបញ្ចប់តំណែងកាលពីខែមករា ជំនួសដោយអតីតអ្នកចាត់ការ Roma និង Marseille លោក Rudi Garcia។ ហើយកាលពីខែកុម្ភៈគ្រូបង្គោលថ្មីថ្មោងរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិកបានបង្ហើបថា Courtois អាចនឹងត្រលប់ទៅកាន់ក្រុមជម្រើសជាតិជាថ្មី៕