Skip to content
Messi និង Barcelona រងពិន័យដោយសារការអបអរគ្រាប់បាល់ ឧទ្ទិសជូន Maradona
    ទំព័រដើម  »  កីឡាអន្តរជាតិ

Messi និង Barcelona រងពិន័យដោយសារការអបអរគ្រាប់បាល់ ឧទ្ទិសជូន Maradona

ការដោះអាវអបអរគ្រាប់បាល់របស់ Lionel Messi ក្នុងការប្រកួតជ័យជម្នះ ៤-០ សម្រាប់ Barcelona លើ Osasuna គឺជាការឧទ្ទិសទៅកាន់វីរបុរស អាហ្សង់ទីន Diego Maradona ដែលបានចែកឋានកាលពីថ្ងៃពុធសប្ដាហ៍មុន។

Messi បានដោះអាវ Barcelona និង បង្ហាញអាវលេខ១០ របស់ក្រុម Newell’s Old Boy ដែលត្រូវបានពាក់ដោយ Maradona នៅពេលដែលលោកប្រកបអាជីពនៅទីនោះ។

ការអបអររបស់ ប្រធានក្រុម Barcelona បានធ្វើឱ្យអាជ្ញាកណ្ដាល Mateu Lahoz ពិន័យកាតលឿង សម្រាប់ការដោះអាវ ជាច្បាប់ដែលត្រូវបានកំណត់របស់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ។

ហើយក្លិប Barcelona ក៏នឹងត្រូវរងពិន័យ៣០០០អឺរ៉ូផងដែរ សម្រាប់ការអបអរគ្រាប់បាល់របស់ Messi នេះបើតាមច្បាប់របស់ FIFA ដែលហាមប្រាមមិនឱ្យកីឡាករ ដោះអាវបង្ហាញ រូបសញ្ញា ឡូហ្គោ ពាក្យស្លោក និង រូបគំនូរជាដើម៕