Skip to content
    ទំព័រដើម  »  កីឡាជាតិ

អត្ថប្រយោជន៍នៃវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិចំពោះកីឡាតេក្វាន់ដូ ITF កម្ពុជា

យបញ្ចប់វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF បានថ្លែងបញ្ជាក់ថា វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម កម្រិតអន្តរជាតិ ឆ្នាំ២០២៥នេះ គឺជាវគ្គបណ្តុះបណ្តាលមួយមានសារៈសំខាន់ សម្រាប់មន្រ្តីអាជ្ញាកណ្តាលចៅក្រម កីឡាតេក្វាន់-ដូ ITF កម្ពុជា រំលឹកនូវចំណេះដឹង នៃការដាក់ពិន្ទុក្នុងវិញ្ញាសានីមួយៗ និង ជាការត្រៀមខ្លួនមួយ សម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF កម្រិតអាស៊ីអាគ្នេយ៍នៅចុងខែ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។