Skip to content
    ទំព័រដើម  »  កីឡាជាតិ

ផ្តើមពីរារាំង អ្នកស្រី ចាន់ ពិសី ប្រែងាកមកគាំទ្រកូនប្រុសលេងបាល់ទាត់យ៉ាងពេញទំហឹងវិញ

អ្នកស្រី ចាន់ ពិសី ក្នុងពេលជូនកូនប្រុសមកតេស្តសមត្ថភាពយុវជនអាយុក្រោម១៦ឆ្នាំរបស់ក្លឹបបាល់ទាត់បឹងកេតកន្លងទៅបាននិយាយថាខ្លួនមើលឃើញពីគុណតម្លៃនៃបាល់ទាល់ និងអត្ថប្រយោជន៍ជាច្រើនដែលហុចឱ្យកូនប្រុសរបស់ខ្លួន។ ម្តាយយុវជនកើតឆ្នាំ២០១០ដដែលសារភាពថាដំបូងឡើយអ្នកស្រីមិនចង់ឱ្យកូនប្រុសប្រឡូកក្នុងវិស័យនេះឡើយ តែដោយសារតែគុណផលនៃការលេងរបស់កូនប្រុសល្អ និងគ្រួសារអ្នកស្រីជាអតីតកីឡាករបាល់ទាត់ស្រាប់ទៀតនោះទើបធ្វើឱ្យអ្នកស្រីបែរជាផ្លាស់ប្តូរផ្នត់គំនិតវិញ។

ដោយរយៈពេលជាង២ឆ្នាំមកនេះអ្នកស្រី ពិសី តែងតែទៅមើល ឬជូនកូនប្រុសទៅលេងបាល់ទាត់ជាប្រចាំជាក់ស្តែងដូចពេលដែលមកធ្វើតេស្តនេះឯង។ អ្នកស្រុកបាទី ខេត្តតាកែវ រូបនេះបន្ថែមថាថ្ងៃអនាគត់បើសិនជាកូនប្រុសអ្នកស្រីចង់ចាប់បាល់ទាត់ជាអាជីពនោះ អ្នកស្រីនៅតែបន្តគាំទ្រគាត់ជានិច្ច។

គួររំឭកថា អ្នកស្រី ចាន់ ពិសី ក្នុងឱកាសនៃការប្រកាសតេស្តជ្រើសរើសយុវជនរបស់ក្លឹបបាល់ទាត់បឹងកេត អ្នកស្រីបានជូនកូនប្រុសម្នាក់ និងក្មួយប្រុសម្នាក់មកចូលរួមធ្វើតេស្តសមត្ថភាពផងដែរ៕