Skip to content
    ទំព័រដើម  »  កីឡាជាតិ

ផ្តាច់ព្រ័ត្រហ្វូតសាលរាជធានីភ្នំពេញ គ្រូ DIC FC ឱ្យភាគរយទៅខាងមីហឹរផ្អែកលើសម្មតិកម្មនេះ

ពានបាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញឈានដល់វគ្គផ្តាច់ព្រ័ត្រហើយដោយរកឃើញក្រុមពីរនឹងត្រូវប៉ះគ្នាដណ្តើមពាននោះគឺការប្រកួតគ្នារវាងក្រុមបាល់ទាត់ MIHEL SEOUL YG តទល់នឹងក្រុម C-Light Stars ក្នុងនោះសម្រាប់លោក ជេត ច័ន្ទរចនា គ្រូបង្គោល DIG FC បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួនរបស់លោកថារវាងក្រុមទាំងពីរបើឱ្យជ្រើសរើសលោកឱ្យភាគរយទៅខាងមីហឹរ។ គ្រូបង្គោលមានមូលដ្ឋានក្នុងទីក្រុងភ្នំពេញថាបែបនេះដោយយោងតាមទឡ្ហីករណ៍ក្រុមមីហឹរជាក្រុមមានការរៀបចំបានល្អ ស្នៀតក៏មានច្រើនមិនថាការប្រយុទ្ធ និងការពារ។

យ៉ាងណាវិញគ្រូធំរូបនេះបន្ថែមថាមិនអាចមើលស្រាល C-Light Stars បានឡើយដោយសារក្រុមមួយក៏មានកីឡាករសំបូរបទពិសោធនច្រើន ពិសេសទៀតនោះក្នុងវគ្គសំខាន់ៗបែបនេះមិនងាយនិងផ្តួលក្រុមដែលដឹកនាំដោយលោក បាន សុភ័ក្រ្តបញ្ញាស្រួលៗឡើយ។

វគ្គផ្ដាច់ព្រ័ត្របាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិមរតកតេជោដោយគូដណ្ដើមជើងឯករវាងក្រុម Mihel Seoul Young Gun តទល់ក្រុម C-Light Stars គូប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ក្រុម the Peanuts តទល់ក្រុម Lucky ក្រៅពីនេះក៏មានការប្រកួតគូកិត្តិយសរវាងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្រុមផ្ការីកគ្រប់រដូវ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីម៉ោង២រសៀលតទៅ៕