ថ្ងៃសម្រាកចុងសប្តាហ៍យុវជនមួយក្រុមតែងបបួលគ្នាសាកលេងកីឡាថ្មីដែលទើបតែហូរចូលមកកម្ពុជា

sok sovanpanha
120 មើល
0 នាទីអាន

យុវជនមួយក្រុមមានឈ្មោះ ប៉ែន ណាកាវីន ឆាយ ប្រាក់ជេម អ៊ាង រិទ្ធីម៉ាណា ឈន់ ជីងស៊ុន ក្នុងពេលសម្រាកចុងសប្តាហ៍បានជុំគ្នាចូលរួមប្រកួតកីឡា Aquathlon​ ដែលជាប្រភេទកីឡាតម្រូវឱ្យអ្នកចូលរួមប្រកួតទាំងហែលទឹក និងរត់ចម្ងាយ។ សិស្សកម្រិតវិទ្យាល័យមួយក្រុមនេះសារភាពថាពួកគេមិនបានស្គាល់ច្បាស់ណាស់ណាឡើយពីកីឡាមួយនេះ តែដោយសារតែចង់សាកអ្វីដែលថ្មីទើបសម្រេចចិត្តចូលរួមប្រកួត CCC Aquathlon​ នេះឡើង។

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតយុវជនមួយក្រុមនេះថាពួកគេរៀនសូត្របានច្រើនមែនទែនពីកីឡាថ្មីមួយនេះ តួយ៉ាងដូចជាភាពអំណត់ ការមានវិន័យប្រចាំខ្លួន ការចេះលើកទឹកចិត្តមនុស្សជុំវិញខ្លួនទៅវិញទៅមក បង្កើនស្មារតីនៃការរស់នៅ និងក៏បានជួយសុខភាពពួកគេបានល្អប្រសើរច្រើន កាត់បន្ថយភាពតានតឹងជាដើមនោះ។

នេះជាលើកទី១ និងទី២របស់យុវជនមួយក្រុមនេះដែលបានចូលរួមប្រកួតប្រជែង Aquathlon​ ដែលជាប្រភេទកីឡាកូនកាត់ហែលទឹកនិងរត់មួយនេះ៕