ចំនួនអ្នកចូលរួម SuSu Dream Run លើកទី១យ៉ាងច្រើន បង្ហាញពីកំណើនអ្នកចូលចិត្តកីឡារត់ និងការជួយសង្គម

Neak Tola
30 មើល
0 នាទីអាន
- Advertisement -

អ្នកនិយមកីឡារត់ជាង៨០០នាក់ទាំងជាតិ និងអន្តរជាតិ ចូលរួមកម្មវិធីរត់កម្សាន្ដដើម្បីសប្បុរសធម៌ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមិថុនា (SuSu Dream Run 8k Charity Run) នៅផ្លូវផ្សារជីបម៉ុង២៧១។ ជាង៨០០នាក់នេះជាចំនួនដ៏ច្រើនមួយលើសពីការរំពឹងទុកសម្រាប់ព្រឹត្តិការណ៍ដែលទើបត្រូវបានរៀបចំឡើងដោយក្រុមអ្នកស្រលាញ់កីឡារត់ SuSu Running Club និង KK Running Club ជាលើកទី១។

លោក Johnson Lo សមាជិកក្រុម SuSu Running Club ថ្លែងថា ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីផ្ដល់ភាពសប្បាយរីករាយ និង ជួយជាសប្បុរសធម៌ដល់​អង្គការកុមារនានា។ លោកថា ដំបូងឡើយមានតែប្រមាណ៥០០នាក់ប៉ុណ្ណោះបានចុះឈ្មោះ តែការចុះចុងក្រោយ មានដល់ទៅ៨០០នាក់។

សមាជិកក្រុម SuSu Running Club ថ្លែងថា ដោយសារតែទទួលបានការគាំទ្រច្រើនពេលនេះ នឹងព្យាយាមរៀបចំព្រឹត្តិការណ៍ក្រោយៗទៀតឱ្យបានកាន់តែធំ និងពិសេសជាងលើកទី១៕