លោក ហោ ម៉ែងហៀង សមាជិកនៃក្រុមបាល់ទាត់តាខ្មៅស្រុកយើងបានលើកឡើងជុំវិញដំណើរដើមច្បមនៃការចាប់ផ្តើមលេងបាល់ទាត់ដោយសារតែលោកមើលឃើញថាកីឡាមួយនេះផ្តល់នៅអត្ថប្រយោជន៍ជាច្រើនដូចជាជួយឱ្យមានសុខភាពមានភាពរឹងមាំ ជៀសឆ្ងាយពីការឈឺស្កាត់ផ្សេងៗ និងក៏បានជួយបង្កើនចំណងមិត្តភាពថ្មីៗថែមទៀត។ បុរសវ័យ៤១ឆ្នាំរូបនេះបន្តថាថ្វីបើលោករវល់ជាមួយនឹងមុខរបរប្រចាំថ្ងៃយ៉ាងណា ក៏លោកតែងតែឡីនៅពេលវេេលាជានិច្ចសម្រាប់ការមកលេងបាល់ទាត់ជាប្រចាំជាមួយក្រុមរបស់លោក។
យ៉ាងណាមិញលោកបុរសមានឈ្មោះហៅក្រៅថាតាគុយទាវខាងលើក៏លើកទឹកចិត្តខ្លាំងដល់មហាជនទាំងឡាយដែលមិនទាន់ចាប់ផ្តើមលេងកីឡាគួរនាំគ្នាចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីទទួលបាននៅសុខភាពល្អដូចជារូបលោកដែរ។
លោក ហោ ម៉ែងហៀង ទើបតែប្រឡូកក្នុងបាល់ទាត់នេះក្នុងវ័យរាងជ្រែនេះដែរទេ ពោលលោកទើបតែចាប់ផ្តើមលេងវានៅពេលលោកចូលដល់វ័យ៣៥ឆ្នាំនេះហើយ៕