យុវតីអ្នកមូលដ្ឋាន១ក្រុម ៖ ព្រឹត្តិការណ៍ Sambor Prei Kuk Traill 2025 ពិតជាផ្តល់ផលចំណេញដល់អ្នកស្រុកប្រាសាទសំបូរ

sok sovanpanha
571 មើល
0 នាទីអាន

យុវតី សោភ័ណ្ឌ មេតា, សឿន លីហ្សា, និងលីហួរ ជាអ្នកមូលដ្ឋានស្រុកប្រាសាទសំបូរខេត្តកំពង់ធំក្នុងពេលចូលរួមព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គសំបូរព្រៃគុកដែលរៀបចំឡើងដោយក្រុម KK Running Club ដោយពួកគេបានថាការរៀបចំឱ្យមានព្រឹត្តិការណ៍កីឡាផ្សាភ្ជាប់ជាមួយតំបន់ទេសចរណ៍ដូច្នេះ ពិតជារឿងមួយដល់ល្អសម្រាប់មូលដ្ឋានពួកគេ ។

យុវតីសិស្សថ្នាក់ទី១០ទាំង៣នាក់បន្ថែមថាការបង្កើតឱ្យមានសកម្មភាពដែលកៀរគរឱ្យមានភ្ញៀវទេសចរមិនថាជាតិ និងអន្តរជាតិចូលរួមច្រើនបែបនេះ គឺជាផលដ៏ល្អសម្រាប់ការបង្កើនសេដ្ឋកិច្ច និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍។ ជាមួយគ្នាដែរ ពួកគេក៏បានធ្វើការសំណូមពរឱ្យបន្តមានរៀបចំកម្មវិធីដូច្នេះឆ្នាំក្រោយៗទៀត។

ជាមួយគ្នាដែរ យុវតីទាំង៣នាក់នេះក៏បានថាឱកាសចូលរួមព្រឹត្តិការណ៍នេះគឺទទួលបានបទពិសោធថ្មីៗ រួមមានការធ្វើឱ្យអារម្មណ៍ស្រស់ថ្លាតាមរយៈទេសភាពស្អាតៗពីតំបន់ប្រាសាទ មួយវិញទៀតបានបង្កើតទំនាក់ទំនងថ្មីៗពីមនុស្សមកពីមជ្ឈដ្ឋានខាងក្រៅជាច្រើនរយនាក់៕