ឪពុក យូ អាឡិចហ្សង់ ធ្លាប់ជាទាហានបារាំង និង UN

Neak Tola
3 មើល
0 នាទីអាន

នេះគឺជារូបភាព លោក Francois You ឪពុកអតីតកីឡាករបាល់ទាត់អាជីព យូ អាឡិចហ្សង់ ដែលកាលណោះលោកនៅជាទាហានក្នងក្របខណ្ឌអង្គការសហប្រជាជាតិ មកបេសសកម្មនៅកម្ពុជា កាលឆ្នាំ ១៩៩៣។

អាឡិចប្រាប់ថា ឪពុក និងលោកតារបស់គេបានភៀសខ្លួនពីរបបខ្មែរក្រហម ពេលរបបនេះគ្រប់គ្រងប្រទេសបាន៣ខែ ដោយចេញពីខេត្តកំណើតនៅបន្ទាយមានជ័យ ហើយបន្តទៅរស់នៅប្រទេសបារាំង។ ក្រិយចប់ថ្នាក់ ១២ លោក Francois បានចូលបម្រើការងារជាទាហានបារាំង បានប្រលូកក្នុងសង្គ្រាមនៅអាហ្វ្រិក និងអតីតយូហ្គោស្លាវី។

សម្រាប់ឆ្នាំ ១៩៩៣លោកត្រូវបានជ្រើសរើសជាទាហាន UN ដោយសារតែលោកមានដើមកំណើតខ្មែរ ចេះនិយាយខ្មែរ ដើម្បីជួយបកប្រែភាសាបារាំងទៅខ្មែរ។

ថ្មីៗនេះលោកបានមកលេងស្រុកកំណើត ប៉ុន្មានថ្ងៃមុនថៃឈ្លានពាន ហើយលោកក៏វានចូលរួមសកម្មភាពនានាដើម្បីរួមចំណែកជួយវីរៈកងទ័ព ន្ងជនភៀសសឹកខ្មែរយើង។