ISI បន្តកិច្ចសន្យាជាមួយដៃគូចាស់ក្នុងន័យ ពន្លឿនវិសាលភាពក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយក្លឹប

sok sovanpanha
17 មើល
0 នាទីអាន

កាលពីពេលថ្មីៗកន្លងទៅ ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ បានរៀបចំពិធីចុះហត្ថលេខាលើការបន្តភាពសហការជាដៃគូឧបត្ថម្ភជាមួយក្រុមហ៊ុន ISI E&C សម្រាប់រដូវកាលថ្មី ២០២៥/២០២៦ តាមការលើកឡើងរបស់លោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ បានថាការបន្តកិច្ចសហការជាមួយដៃគូដែលមានឯកទេសខាងសាងសង់ពិតជារឿងដែលល្អមួយក្នុងការរួមគ្នាអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុមបាល់ទាត់របស់លោក។

លោកបន្ថែមទៀតថាភាពជាដៃគូ ISI E&C និងបន្តមានគម្រោងធំៗជាច្រើនជាក់ស្តែងការដែលកំពុងតែសាងសង់ទីលានហ្វឹកហាត់កម្រិតស្តង់ដាសម្រាប់ក្លឹប និងពេលអនាគតក៏នឹងមានការធ្វើទំនើបកម្មទីលានសម្រាប់ទីលានប្រកួតរបស់ក្លឹបផងដែរ។

ពិធិចុះហត្ថលេខានេះធ្វើឡើងក្រោមវត្តមាន លោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ និង ដំំណាងក្រុមហ៊ុន ISI E&C លោក ខេង ច័ន្ទសុផល នាយកផ្នែកលក់ និងទីផ្សារ៕