ការលេងកីឡាបាល់បោះអាចជួយឱ្យនារីៗមានសុខភាពល្អ និងលូតកម្ពស់។ នេះជាការអះអាងរបស់ក្រុមកីឡាបាល់បោះសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ពួកគេក៏អះអាងថា ការចូលរួមលេងច្រើនពីនារីៗគឺជាចលករដ៏សំខាន់ក្នុងការពង្រីកធនធានកីឡាការិនីបាល់ទះនៅកម្ពុជា។
សូមជម្រាបជូនថា ថ្មីៗក្រុមកីឡាការិនីបាល់បោះសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានឈ្នះជើងឯកកីឡាបាល់បោះប្រចាំព្រឹត្តិការណ៍កីឡាមហាជនរាជធានីភ្នំពេញឆ្នាំ២០២៦។ ក្រុមកីឡាការិនីអាស៊ីអឺរ៉ុបអះអាងថា ជោគជ័យនេះកើតឡើងពីការប្រឹងប្រែង និងសាមគ្គីភាពក្នុងក្រុម៕
