ស្ថិតក្នុងវ័យ៥៨ឆ្នាំ លោក គីមកុក នឹងរត់ឆ្លងកាត់៣ប្រទេសនៅអឺរ៉ុប និងឡើងភ្នំកម្ពស់ជិត១០០០ម៉ែត្រ

0 នាទីអាន

ស្ថិតក្នុងវ័យ៥៨ឆ្នាំក្នុងឆ្នាំ ២០២៦ នេះ លោក គីម សារឿន ហៅ គីមកុក នឹងចូលរួមរត់កម្មវិធី UTMB Mont Blanc Finals 2026 ដោយឆ្លងកាត់៣ប្រទេស គឺ បារាំង ស្វីស និង អ៊ីតាលី ដែលមានចម្ងាយ១៧៤គីឡូម៉ែត្រ និងឡើងភ្នំកម្ពស់9900+ម៉ែត្រ។

អ្នកជំនាញកីឡារត់ចម្ងាយឆ្ងាយរូបនេះបានបង្ហាញភាពរំភើបរីករាយយ៉ាងខ្លាំងដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធីដ៏ធំកម្រិតពិភពលោកនេះ។ លោកប្ដេជ្ញាថា នឹងរត់ឱ្យដល់ទី និងតបស្នងដល់ការជួយជ្រោមជ្រែងពីមហាជន។
UTMB Mont-Blanc Finals គឺជាវេទិកាដែលប្រមូលផ្តុំកីឡាករល្អបំផុតមកពីជាង 100 ប្រទេស ដើម្បីប្រកួតប្រជែងលើផ្លូវភ្នំដ៏លំបាកជុំវិញភ្នំ Mont Blanc ឆ្លងកាត់ប្រទេសបារាំង អ៊ីតាលី និងស្វីស។

លោក គីម សារឿន ថ្លែងថា មុនទទួលបានឱកាសដ៏ពិសេសនេះ លោកត្រូវឆ្លងកាត់កម្មវិធីសំខាន់មួយចំនួនដែលមានការរត់៥០គីឡូម៉ែត្រ ១០០គីឡូម៉ែត្រ មុនអាចចូលរួមកម្មវិធីដ៏ធំ១៧៤គីឡូម៉ែត្រនេះ។

លោក គីម សារឿន បានលេងកីឡារត់ជាង១០ឆ្នាំមកហើយ តាំងពីការរត់លើផ្លូវរាបស្មើធម្មតា រហូតទៅជាអ្នករត់លេចធ្លោមួយរូបក្នុងប្រភេទឆ្លងកាត់ឧបសគ្គ។ កីឡាមួយនេះបានជួយលោកមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺយ៉ាងច្រើន៕