Skip to content
Mourinho ថា Man United ជាក្រុមមួយដែលមានភាគរយឈ្នះពាន Europa League
    ទំព័រដើម  »  កីឡាអន្តរជាតិ

Mourinho ថា Man United ជាក្រុមមួយដែលមានភាគរយឈ្នះពាន Europa League

លោក Jose Mourinho បង្ហាញការជឿជាក់ថាបច្ចុប្បន្ន Manchester United ជាក្រុមមួយដែលមានសង្ឃឹមខ្ពស់ ក្នុងការឈ្នះពាន Europa League រដូវកាល២០២០-២១។

ក្រុមបិសាចក្រហមបរាជ័យ ៣-២ ក្រោមថ្វីជើង RB Leipzig កាលពីយប់ថ្ងៃអង្គារ ដែលមានន័យថាពួកគេមិនអាចឈានដល់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League បាននោះទេ។

ទោះយ៉ាងណាក្ដី ក្រុមរបស់លោក Ole Gunnar Solskjaer បានចូលរួមការប្រកួត Europa League វគ្គ៣២ក្រុម ក្រោយឈរលេខ៣ ក្រោយបញ្ចប់វគ្គចែកពូល UCL។

ហើយអ្នកចាត់ការក្លិប Tottenham លោក Mourinho ដែលធ្លាប់ដឹកនាំក្រុមបិសាចក្រហមចន្លោះពីឆ្នាំ ២០១៦ ដល់ ២០១៨ យល់ឃើញថា Man United ជាបេក្ខភាពជួរមុខ ដែលអាចលើកពាន Europa League ក្រោយធ្លាក់ចេញពី Champions League ទាំងប្រផុតប្រផើយ។

លោក Mourinho បាននិយាយថា៖ “Manchester United ក្លាយជាក្រុមមួយដែលមានសង្ឃឹមខ្ពស់ក្នុងការឈ្នះការប្រកួតពាននេះ(Europa League)។ ក្រុមដែលធ្លាក់ចេញពី Champions League គឺជាក្រុមខ្លាំង ហើយជាទូទៅមិនមែននៅកម្រិត Europa League នោះទេ”។

“Man UTD គឺស្ថិតនៅក្នុងចំណោមក្រុមកំពូលៗ។ ពូលនេះពិតជាពិបាកជាមួយ Paris Saint-Germain និង Leipzig។ យើងដឹងថាវាមិនមែនងាយស្រួលសម្រាប់ក្រុមណាមួយក្នុងចំណោមពួកគេឡើយ”៕