បឹងកេតក្រសោបបានទាំងពានគ្រូ និងកីឡាករល្អប្រចាំ MCL ខែសីហា

Sovann Tith
11 មើល
0 នាទីអាន
- Advertisement -

បន្ថែមពីការឆក់បានតំណែងកំពូលតារាងក្របខណ្ឌ Metfone Cambodian League ២០២០ កាលខែសីហា កន្លងទៅ បឹងកេតក៏ដណ្ដើមបានពានរង្វាន់កិត្តិយសចំនួនពីរប្រចាំខែដដែលនោះដែរ គឺគ្រូបង្វឹក និងកីឡាករឆ្នើម។

ជាក់ស្ដែង ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំខែសីហា ក្រោយបង្ហាញសមត្ថភាពយ៉ាងល្អតាមរយៈការបំប៉ោងសំណាញ់ទី៩គ្រាប់ពីការប្រកួត៤លើក ជាពិសេសគេរកបានពីរគ្រាប់ក្នុងជ័យជម្នះ២ទល់នឹង៤លើព្រះខ័នរាជស្វាយរៀងដែលឈានទៅឆក់បានកំពូលតារាងពិន្ទុសរុប។

ចំណែកលទ្ធផលការដឹកនាំ៤ប្រកួតនៅ MCL របស់លោក គឹម ភក្ដី បឹងកេតយកបាន៣ពិន្ទុទាំងអស់តែម្ដង ពោលឈ្នះអគ្គិសនីកម្ពុជា, យុវជនបាទី, អាស៊ីអឺរ៉ុបយូណាយធីត និងព្រះខ័នរាជស្វាយរៀង។ នេះក៏ជាការទទួលបានពានគ្រូបង្វឹកឆ្នើមលើកទីពីរជាប់គ្នា បន្ទាប់ពីខែកក្កដា។

ពេលនេះ ម៉ាត់ នូរុណ រកបានសរុប១៥គ្រាប់ឈរកំពូលតារាង Top Scorer៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕