គ្រូ Fitness ភិន បូរាណ ចែករំលែកបទពិសោធហាត់ប្រាណ ផ្លាស់ប្ដូររូបរាងស្អាតប្លែកស្ទើរស្មានមិនដល់

Sophana Pen
29 មើល
1 នាទីអាន
- Advertisement -

ត្រឹមរយៈពេល៤ឆ្នាំ កញ្ញា ភិន បូរាណ បានកែប្រែពីមនុស្សរូបរាងសាមញ្ញម មកក្លាយខ្លួនជាគ្រូ Fitness ម្នាក់មានរូបរាងកាយសិចស៊ី ទាក់ទាញបំផុត រឺ ភាសាសម័យថ្មីនេះគេនិយមហៅថា Body Goal ដែលនារីរូបណាក៏ប្រាថ្នាចង់ដូច តាមរយ់ការ Gym ក្នុងក្លិបហាត់ប្រាណ។

មានប្រភពពីខេត្តសៀមរាប កញ្ញា បូរាណ ឲ្យ AMS Sports ដឹងថា រយៈពេល៤ឆ្នាំហើយ ដែលកញ្ញា Gym ក្នុងក្លិបហាត់ប្រាណ។ ចាប់ផ្ដើមដោយចំណង់ចំណូលចិត្តដើម្បីសុខភាព និងសម្រករូបរាងខ្លះៗប៉ុណ្ណោះ បូរាណ មិនដែលស្រមៃឡើយថាអាចជោគជ័យ និង ក្លាយខ្លួនជាអ្នកជំនាញ Fitness ដ៏ចំណានដូចសព្វថ្ងៃនេះ។

ជានារីម្នាក់ដែលជោគជ័យក្នុងការ ផ្លាស់ប្ដូររូបរាងកាយដ៏មានមន្តស្នេហ៍ ភិន បូរាណ បានផ្ដល់បទពិសោធន៍ ថានារីគ្រប់រូបសុទ្ធតែអាច កែខៃរូបរាងកាយឲ្យស្អាតទាក់ទាញបាន ដរាបណាមានការ អត់ធ្មត់ និងយកចិត្តទុកដាក់។ រាមរូបរាងស្អាត មិនចាញ់នារី Fitness អាជីពបរទេស ភិន បូរាណ ចែករំលែកចំណេះដើម្បីជោគជ័យក្នុងការ Gym ថាត្រូវផ្ដោតសំខាន់ លើកក្តាធំៗ៣រូបមាន ការហ្វឹកហាត់ត្រូវបច្ចេកទេស និង ជាប់លាប់ ការគ្រប់គ្រងរបបអាហារ និងការគេងសម្រាកឲ្យបានល្អ។

កញ្ញា ភិន បុរាណ បច្ចុប្បន្ន ជាគ្រូ Fitness ប្រចាំក្លិបហាត់ប្រាណមួយក្នុង ក្រុងសៀមរាប ខេត្តសៀមរាប។ នារីវ័យ២៦ឆ្នាំរូបនេះ និយាយថាមនុស្សជាច្រើនដែលធ្លាប់ស្គាល់នាង មានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្ដូររាងរបស់ខ្លួន រយៈពេល៤ឆ្នាំមកនេះ៕

TAGGED:
លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។