ពូលមរណៈ! បឹងកេត ស្ថិតក្នុងពូល G ជាមួយក្រុមខ្លាំងរបស់វៀតណាមនិងឥណ្ឌូនេស៊ី

Monghak Yong
17 មើល
1 នាទីអាន
- Advertisement -

ការចាប់ឆ្នោតវគ្គចែកពូល AFC Cup 2021 បានធ្វើនៅថ្ងៃពុធទី២៧ខែមករាឆ្នាំ២០២១នេះ ដោយក្នុងនោះក្រុមជើងឯកលីគកំពូលកម្ពុជា បឹងកេត ត្រូវបានចាប់ចំពូល G ជាមួយ Hanoi FC របស់វៀតណាម, Bali United របស់​ឥណ្ឌូនេស៊ី និង​ក្រុម​ឈ្នះ play-off 1។ វគ្គចែកពូលប្រចាំតំបន់អាស៊ាននឹងធ្វើពីថ្ងៃទី២២ដល់ថ្ងៃទី២៨ខែមិថុនា នៅ​ទឹកដី​កណ្ដាល ដែល​នឹង​ត្រូវ​បាន​កំណត់ក្នុង​ពេល​បន្ទាប់។

សូមជម្រាបថា Bali United ជាជើងឯកលីគកំពូលឥណ្ឌូនេស៊ីឆ្នាំ២០១៩ (រដូវកាល២០២០ត្រូវបានលុបចោលដោយសារកូវីដ១៩)។ ចំណែក Hanoi FC ជាជើងឯក​ Vietnamese Cup 2020 និងរងជើងឯកលីគកំពូលវៀតណាម២០២០។ ពួកគេធ្លាប់ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Cup 2019 ព្រមទាំងធ្លាប់លេងពាន AFC Champions League វគ្គជម្រុះ​២០១៤, ២០១៥, ២០១៦, ២០១៧ និង​២០១៩ ក្នុងនាម​ជា​ជើងឯក​លីគ​កំពូល​វៀតណាម​ផង​ដែរ​។ Hanoi FC នេះ​ធ្លាប់​លត់ក្រុម​ជើងឯក​ក​ម្ពុជា​២០១៨ ណាហ្គាវើលដ៍ ដល់ទៅ​១០-០​ក្នុង​វគ្គ​ចែក​ពូល AFC Cup 2019 នៅ​ទឹកដី​ពួក​គេ និង​ស៊ី​ ណាហ្គាវើលដ៍ ៥-១ ទៀត​នៅ​ភ្នំពេញ។

រីឯក្រុមដែលត្រូវប្រកួត play-off 1 ដើម្បីដណ្ដើមកៅអីចូលពូល G ជាមួយ បឹងកេត គឺ Hanthawady United របស់មីយ៉ាន់ម៉ា ដែលកំពុងរង់ចាំអ្នកឈ្នះវគ្គជម្រុះបឋមរវាង Lao Toyota របស់ឡាវ និង Kasuka របស់​ប្រ៊ុយណេ​។

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕