Fulham ខ្ចីអ្នកចាំទីបារាំងដើមកំណើតហ្វីលីពីនពី PSG

Sovann Tith
5 មើល
0 នាទីអាន
- Advertisement -

Fulham ដែលបានវិលទៅកាន់ក្របខណ្ឌ Premier League វិញនោះ បានប្រកាសពីការផ្ទេរអ្នកចាំទី Alphonse Areola ពី Paris Saint-Germain លើកិច្ចសន្យាខ្ចីមួយរដូវកាល ក្នុងគម្រោងទិញដាច់ផងដែរ។

កីឡាករមានឪពុកម្ដាយជាជនជាតិហ្វីលីពីន តែកើតបារាំងរូបនេះធ្លាប់បានចំណាយពេលនៅរដូវកាល ២០១៩/២០ លេងឲ្យ Real Madrid លើលក្ខខណ្ឌខ្ចីដូចគ្នាពី PSG។

Areola ចូលហាត់នៅ PSG តាំងពីឆ្នាំ ២០១០ និងចូលក្រុមធំឆ្នាំ២០១៣។ គេបាត់បង់កៅអីនៅ Stade de Prince ក្រោយការមកដល់របស់ Keylor Navas ពី Real Madrid នៅរដូវកាលមុន។

Areola វ័យ២៧ឆ្នាំស្ថិតក្នុងបញ្ជីឈ្មោះប្រកួត FIFA World Cup 2018 ដែលបារាំងក្លាយជាជើងឯក៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕