ក្រុមអតីតសិស្សវិទ្យាល័យស្វាយអន្ទរ រៀបចំប្រកួតបាល់ទាត់ពិសេសមួយនៅថ្ងៃភ្ជុំបិណ្ឌ

Sovann Tith
6 មើល
0 នាទីអាន
- Advertisement -

ក្រុមអតីតសិស្សវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ បានមូលមតិគ្នារៀបចំការប្រកួតបាល់ទាត់មិត្តភាពនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា លើទីលានវិទ្យាល័យផ្ទាល់តែម្ដង ដោយមានការចូលរួមពីក្រុមចំនួន៤ គឺក្រុមអតីតសិស្សស្រុកស្វាយអន្ទរ, ក្រុមសិង្ហខ្មៅ, យុវជនឃុំពពឺស និងក្រុមឥន្ទ្រីខៀវ។

លោក សោម សារិទ្ធិ តំណាងអតីតសិស្សវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ប្រាប់ AMS SPORTS ថា ការប្រកួតនេះធ្វើឡើងដើម្បីរឹតចំណងមិត្តភាព, រំឭកអនុស្សាវរីយ៍ក្នុងចំណោមសិស្ស និងមានកម្មវិធីសប្បាយៗផ្សេងៗទៀតដែរ។

បុរសសកម្មភាពក្នុងវិស័យកីឡារូបនេះរៀបរាប់ “៖បំណងគឺរឹតចំណងមិត្តភាព, សាមគ្គីភាព, សុខភាព និងរំឭកអនុស្សាវរីយ៍ក្នុងចំណោមអតីតសិស្សវិទ្យាល័យស្វាយអន្ទរដែលក្រោយមកប្ដូរឈ្មោះជាវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ។ ចប់ពីការប្រកួតនេះ យើងក៏ហូបអាហារសាមគ្គីជុំគ្នា និងមានកម្មវិធីកម្សាន្ដសប្បាយផ្សេងៗដែរ។”

លោក សោម សារិទ្ធិ (អាវខ្មៅ)

សម្រាប់ការប្រកួតបាល់ទាត់មិត្តភាពនេះប្រព្រឹត្តទៅតែមួយរសៀលប៉ុណ្ណោះ ដោយចាប់ផ្ដើមពីម៉ោង១និង៣០នាទីរសៀលតទៅ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕